រដ្ឋមន្ត្រីការពារជាតិ អះអាងថាអ៊ីស្រាអ៊ែល នឹងគ្រប់គ្រងតំបន់ ភាគខាងត្បូង នៃប្រទេសលីបង់
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែលលោក Katz បាននិយាយថា យោធាអ៊ីស្រាអែលនឹងកាន់ កាប់ផ្នែកខ្លះ នៃភាគខាងត្បូងប្រទេសលីបង់ ដើម្បីដោះស្រាយជាមួយនឹង វត្តមានរបស់ក្រុមសកម្ម ប្រយុទ្ធ Hezbollah នៅក្នុងតំបន់នេះ។
លោករដ្ឋមន្ត្រីបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងពាក់ព័ន្ធនឹងការផ្លាស់ទីលំនៅ របស់មនុស្សរាប់សែននាក់ និងការបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើននាពេលកន្លងមក។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ យោធាប្រឆាំងនឹងក្រុមហេសបូឡានៅដើមខែមីនា បន្ទាប់ពីពួកសកម្មប្រយុទ្ធ ដែលមានមូលដ្ឋាននៅលីបង់ បានបើកការវាយ ប្រហារលើរដ្ឋជ្វីហ្វរបស់ពួកគេ ។
ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei នៅក្នុងយុទ្ធនាការរួមគ្នា រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ខែកុម្ភៈ។
យោងតាមការបញ្ជាក់ដោយលោក Katz បានឲ្យដឹងទៀតថា កងកម្លាំងការពារអ៊ីស្រាអែល ឬហៅគាត់ថាIDF នឹង គ្រប់គ្រងស្ពានដែលនៅសល់ និង តំបន់សន្តិសុខរហូតដល់តំបន់ Litani ដែលជាទន្លេដែលមានចម្ងាយពី ៣០ទៅ៤០គីឡូម៉ែត្រភាគខាងជើង នៃព្រំដែនភាគខាងត្បូង នៃប្រទេសលីបង់ ជាមួយអ៊ីស្រាអែល៕
ប្រែសម្រួល៖ស៊ុនលី
