ព័ត៌មានអន្តរជាតិ

បញ្ជាការកណ្ដាលអាមេរិក​ អះអាងថា​ កងទ័ពអាមេរិកត្រឹម ២៩០នាក់ប៉ុណ្ណោះរងរបួស​ និង​ ១៣នាក់ស្លាប់ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ កងទ័ពអាមេរិកត្រឹមតែ​ ២៩០នាក់ប៉ុណ្ណោះ បានរងរបួសចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីបញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) កាលពីថ្ងៃពុធ។

ក្នុងចំណោមអ្នករងរបួស សមាជិកយោធា ១០នាក់នៅតែសម្រាកព្យាបាល នៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរ នេះបើយោងតាមអ្នកនាំពាក្យ CENTCOM លោក Tim Hawkins បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបានផ្ញើ តាមអ៊ីមែលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

លោកបានលេីកឡេីងថា កងទ័ពទាំងអស់ លើកលែងតែ ៣៥នាក់ បានវិលត្រឡប់មកបំពេញ កាតព្វកិច្ចវិញបន្ទាប់ ពីទទួល បានការព្យាបាល។​ ក្នុងនោះកងទ័ពអាមេរិកចំនួន ១៣នាក់បានស្លាប់នៅក្នុងជម្លោះយោធា​ ដែលកំពុងបន្តជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top