ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យបណ្តាប្រទេស នៅមជ្ឈិមបូព៌ារក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយជម្លោះ តាមរយៈការសន្ទនា

ប៉េកាំង៖​ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង​ យី​ បានឧ្យដឹងថា ប្រទេសចិន​ គាំទ្រប្រទេសនានានៅមជ្ឈិមបូព៌ា ក្នុងការរក្សាភាព ស្ងប់ស្ងាត់ និងដោះស្រាយជម្លោះ និងភាពខុសគ្នាតាមរយៈការសន្ទនា។

លោក​ វ៉ាង​ យី​ ដែលជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការអំពាវនាវនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan តាមការស្នើសុំរបស់លោក។

លោក​ វ៉ាង​ យី​ បានលេីកឡេីងថា ភាពត្រឹមត្រូវ និងកំហុស នៃជម្លោះនៅមជ្ឈិមបូព៌ាគឺច្បាស់លាស់ ហើយសហគមន៍អន្តរជាតិ គួរតែអនុម័តជំហរ គោលបំណង និងមិនលំអៀង។

ដោយកត់សម្គាល់ថា ជម្លោះឥឡូវនេះកំពុងរីករាល ដាលយ៉ាងឆាប់រហ័ស និងរីករាលដាលពាសពេញតំបន់ លោក​ វ៉ាង​ យី បានលេីកឡេីងថា អាទិភាពចម្បង​ គឺត្រូវលើកកម្ពស់កិច្ចចរចា សន្តិភាពយ៉ាងសកម្ម ចាប់យកឱកាសសម្រាប់សន្តិភាព និងធ្វើការឆ្ពោះទៅរកការបន្ធូរបន្ថយ ភាពតានតឹង។

លោកបានបន្ថែមថា ប្រទេសចិនគាំទ្រ ប្រទេសនានានៅក្នុងតំបន់ ឱ្យរក្សាភាពស្ងប់ស្ងាត់ និងឆ្លើយតបដោយសមហេតុផល ចំពោះស្ថានភាពបច្ចុប្បន្នពីទស្សនៈរយៈពេលវែងដោយផ្អែក លើផលប្រយោជន៍ជាមូលដ្ឋាន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top