ព័ត៌មានជាតិ

លោក រឿន រតនៈ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ លោក រឿន រតនៈ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ឧត្តរមានជ័យ បន្ទាប់ពីលោក រស់ ផល្លា ប្រធានមន្ទីរចាស់ បានចូលនិវត្តន៍ ។ ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្ត ឧត្តរមានជ័យ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោក រស់ ភីរុណ អនុរដ្ឋលេខាធិការ តំណាង លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ប្រតិភូអមដំណើរ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្តផងដែរ ៕

To Top