ព័ត៌មានអន្តរជាតិ

បេឡារុស ប្រកាសបើកដំណើរ ការស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងជើង

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសបេឡារុស បានប្រកាសផែនការបើកស្ថានទូតមួយ នៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតី Alexander Lukashenko និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un នៅទីក្រុងព្យុងយ៉ាង។

មេដឹកនាំទាំងពីរបានចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានបំណងធ្វើការសម្របសម្រួលកាន់តែស៊ីជម្រៅនៅពេលនៃ ការផ្លាស់ប្តូរជាសកល ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maksim Ryzhenkov បាននិយាយថា ប្រទេសទាំងពីរក៏នឹងពន្លឿនការងារ លើការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋរបស់ពួកគេផងដែរ។

ក្នុងអំឡុងពេលការចរចា នៅរដ្ឋធានីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍លោក Lukashenko ក៏បានអញ្ជើញលោក Kim ទៅបំពេញទស្សនកិច្ច នៅប្រទេសបេឡារុសផងដែរ។

មេដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរអំណោយ រវាងគ្នាផងដែរដោយក្នុងនោះប្រធានាធិបតីបេឡារុស បានផ្តល់អំណោយដល់សមភាគីរបស់គាត់ជាកាំភ្លើង AK ផលិតនៅប្រទេសបេឡារុសមួយដើម ៕

ប្រែសម្រួល៖ស៊ុនលី

To Top