ព័ត៌មានជាតិ

ក្រុមគ្រួសារ សាច់ញាតិ កំពុងដង្ហោយរកយុត្តិធម៌ ករណីរថយន្ត MERCEDES BENZ AMG GT53 ស្លាកលេខ C.S.6168 បុករះ បណ្តាលអោយមនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃ ត្រូវបានបាត់បង់ជីវិត

បាត់ដំបង ៖ ប្រជាពលរដ្ឋ ស្ទេីតែមួយប្រទេស បានដឹងបានលឺនូវ សោកនាដកម្ម ដែលកេីតចេញពីគ្រោះថ្នាក់ ចរាចរណ៍មួយនៅលេីផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ246-247 ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ហេីយជនបង្កមិនទាន់វែកមុខ ខណៈក្រុមគ្រួសារ សាច់ញាតិកំពុងដង្ហោយ រកយុត្តិធម៌ជូនអ្នកទាំង៦នាក់នេះ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងរវាងរថយន្តមួយគ្រឿង។ ម៉ាកMERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាC.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយម៉ូតូចំនួន២គ្រឿង ដែល០១គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1H.2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រីអាយុ៣២ឆ្នាំ (ស្លាប់) និងអ្នករួមដំណើរ ១/ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់) ២/ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ៧ឆ្នាំ (របួសធ្ងន់) ។
និង០១គ្រឿងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង1S.1965  អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ(ស្លាប់) និងអ្នករួមដំណើរ ១/ឈ្មោះ វុន ស្រីជា ភេទស្រី អាយុ៤៣ឆ្នាំ(ស្លាប់) ២/ឈ្មោះចាន់ ចាវ ភេទប្រុស អាយុ៧ឆ្នាំ(ស្លាប់) អ្នកទាំងអស់គ្នារស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

To Top