វិស័យឧស្សាហកម្ម ផលិតកម្មនៅក្នុងប្រទេសឥណ្ឌា មើលឃើញកំណើន ៥,២ភាគរយក្នុងខែកុម្ភៈ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញកាលពីថ្ងៃចន្ទថាកំណើនសកម្មភាព រោងចក្ររបស់ប្រទេសឥណ្ឌាដែលកំណត់ ដោយសន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៥,២ភាគរយនៅក្នុងខែកុម្ភៈ។
ការកើនឡើងនៃទិន្នផលឧស្សាហកម្ម ត្រូវបានជំរុញដោយកំណើន ៦ភាគរយនៅក្នុងវិស័យផលិតកម្ម នេះបើយោងតាមទិន្នន័យ ដែលចេញដោយក្រសួងកិច្ចការងារ ស្ថិតិសហព័ន្ធ និងការអនុវត្តកម្មវិធី។
ក្រសួងក៏បាននិយាយដែរថា អត្រាកំណើនសម្រាប់វិស័យរ៉ែ ការផលិត និងអគ្គិសនីក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ គឺមានប្រមាណជា៣,១ ភាគរយ៦ ភាគរយ និង២,៣ភាគរយរៀងគ្នា៕
ប្រែសម្រួល៖ស៊ុនលី
