ព័ត៌មានអន្តរជាតិ

សភាអ៊ីរ៉ង់​ ចាប់ផ្តើមដំណើរ ការអនុម័តផែនការ​ ស្តីពីការគ្រប់គ្រង ច្រកសមុទ្រហ័រមូស

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មានពាក់ កណ្តាលផ្លូវការអ៊ីរ៉ង់ Tasnim បានរាយការណ៍ថា សភាអ៊ីរ៉ង់​ បានចាប់ផ្តើម ដំណើរការមួយ​ ដើម្បីអនុម័តផែនការមួយ ដើម្បីអនុវត្តការគ្រប់គ្រង ឆ្លាតវៃលើច្រកសមុទ្រហ័រមូស។

លោក Abbas Goudarzi អ្នកនាំពាក្យក្រុមប្រឹក្សាភិបាល នៃសភាអ៊ីរ៉ង់ បានឧ្យដឹងថា ផែនការថ្មីនេះត្រូវ បានបន្ថែមទៅ ក្នុងរបៀបវារៈរបស់សភា បន្ទាប់ពីប្រមូលហត្ថលេខាជាង ២៥០ ពីសមាជិកសភា ដោយក្នុងនោះសភា មានអាសនៈសរុបចំនួន ២៩០សំឡេង ។

លោកបានលេីកឡេីងថា ផែនការនេះ មានគោលបំណងបង្កើនសន្តិសុខផ្លូវទឹក និងប្រមូលប្រាក់ពីនាវា ជារូបិយប័ណ្ណក្នុងស្រុក គឺប្រាក់រៀលអ៊ីរ៉ង់។

នៅថ្ងៃអាទិត្យ សមាជិកសភា ជាន់ខ្ពស់អ៊ីរ៉ង់លោក​ Alireza Salimi បានឧ្យដឹងថា ផែនការបន្ទាន់ទ្វេរដង មានគោលបំណងសំខាន់ៗចំនួន៤​ រួមមាន ធានាសុវត្ថិភាពដឹកជញ្ជូន គិតថ្លៃអ្នកបំពុលបរិស្ថាន ប្រមូលថ្លៃសេវាណែនាំ និងបង្កើតមូលនិធិអភិវឌ្ឍន៍តំបន់ ។

ការវិវឌ្ឍនេះបានកើតឡើង ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់​ លើច្រកសមុទ្រហ័រមូស​ ជាកន្លែងដែលអ៊ីរ៉ង់​ បានហាមឃាត់ការឆ្លងកាត់​ សម្រាប់នាវាដែលមានទំនាក់ទំនង ជាមួយអ៊ីស្រាអែល សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ ចាប់តាំងពីចុងខែមុនមក ៕

To Top