ព័ត៌មានជាតិ

ស្ពានប្រវែងជាង៣០ម៉ែត្រ នៅស្រុកកែវសីមា សង់ឡើង សម្រេចបាន៦០%

មណ្ឌលគិរីៈ ស្ពានសសរបេតុង ធ្នឹមដែក កម្រាលឈើ ដែលមានប្រវែង៣៦ម៉ែត្រ ទទឹង២,៥ម៉ែត្រ ស្ថិតនៅភូមិទួល (ក្រុមព្រះ) ឃុំ មេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានអះអាងថា សង់ឡើង បានប្រមាណជា៦០%ទៅហើយ នេះបើគិតត្រឹមថ្ងៃទី៣១ខែមីនានេះ ។

ផ្អែកតាមមន្ទីរអភិវឌ្ឍន៍ជនបទ លោកធន់ សារី ជាប្រធានមន្ទីរ បានចុះពិនិត្យសកម្មភាពសាងសង់និងបានបញ្ជាក់ថា ស្ពានថ្មីមួយកន្លែងនេះ ជាការឧបត្ថមគាំទ្រថវិការដោយក្រុមហ៊ុនរេនីសង់(Renaissance Minerals Cambodia Limited)៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top