ព័ត៌មានអន្តរជាតិ

កាសែតញូវយ៉ក ថាមចេញផ្សាយថា អាមេរិក ប្រើប្រាស់អាវុធ ដែលមិនបានតេស្ត ជាមុនវាយប្រហារ លើសាលារៀន របស់អ៊ីរ៉ង់

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RTដែលបានដកស្រង់ចេញពីកាសែត New York Times ​(NYT)បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក បានវាយប្រហារសាលារៀន និងសាលកីឡាមួយនៅក្នុងទីក្រុង Lamerd ភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ ជាមួយនឹងមីស៊ីលផ្លោងថ្មី ដែលមិនត្រូវបានសាកល្បង ពីមុននៅក្នុងការ ប្រយុទ្ធណាឡើយ។

ការវាយប្រហារនេះ បានកើតឡើង អំឡុងពេលការវាយប្រហារ លើកទីមួយរបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ខែកុម្ភៈ ដែលជាថ្ងៃតែមួយ មីស៊ីលរបស់អាមេរិក បានបំផ្លាញ សាលាបឋមសិក្សារបស់ក្មេងស្រីនៅទីក្រុង Minab របស់អ៊ីរ៉ង់ ដោយបានសម្លាប់មនុស្ស១៧៥ នាក់ ដែលភាគច្រើនជាកុមារ។ដោយឡែក យោងតាមមន្ត្រីអ៊ីរ៉ង់ យ៉ាងហោចណាស់មនុស្ស២១នាក់ត្រូវបានសម្លាប់នៅ Lamerd ។

NYT ដដែលបាននិយាយទៀតថា ការខូចខាតពីការវាយប្រហារនេះគឺស្របទៅនឹងមីស៊ីល Precision Strike Missile (PrSM) ដែលផ្ទុះពីលើគោលដៅរបស់វា ដោយបំបែកគ្រាប់ តូចៗ។ អាវុធ​នេះ​បាន​បញ្ចប់​ដំណាក់កាល​គំរូ​របស់​វា​ត្រឹម​តែ​ឆ្នាំ​មុន​ប៉ុណ្ណោះ​បើ​យោង​តាម​មន្ទីរបញ្ចកោណ។

NYT បាននិយាយថា ដូចនៅ Minab សាលាគោលដៅ និងសាលកីឡានៅ Lamerd មានទីតាំងនៅជាប់នឹង អង្គភាពឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ។

កាសែតបានបន្ថែមថារូបភាពពីផ្កាយរណប បណ្ណសារបង្ហាញពីសាលារៀន និងសាលប្រជុំស្ថិត នៅជិតទីតាំង IRGC យ៉ាងហោចណាស់១៥ឆ្នាំ មកហើយហើយ ត្រូវបានចុះបញ្ជីជាកន្លែង ស៊ីវិលនៅលើសេវាកម្ម ផែនទីអនឡាញដ៏ពេញនិយម រួមទាំងផែនទី Google ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top