ព័ត៌មានអន្តរជាតិ

អឺរ៉ុបបង្វែរលុយ អត្រាការប្រាក់១,៤ពាន់លានអឺរ៉ូ ដែលបានមកពីទ្រព្យបង្កក របស់រុស្សី ប្រគល់ឲ្យអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មការអឺរ៉ុប បានប្រកាសកញ្ចប់ជំនួយហិរញ្ញវត្ថុថ្មី សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន ដែលជាប់គាំងតាមរយៈការប្រើប្រាស់អត្រា ការប្រាក់ដែលបានមកពីទ្រព្យសម្បត្តិ បង្កករបស់រុស្ស៊ីនាពេលកន្លងមក ។
សេចក្តីថ្លែងការណ៍បាននិយាយថា ទឹកប្រាក់សរុបចំនួន ១,៤ ពាន់លានអឺរ៉ូ ឬត្រូវជា១,៦៣ ពាន់លានដុល្លារ ភាគច្រើននឹងត្រូវចំណាយលើការ គ្របដណ្តប់បំណុលរបស់ Kiev ទៅកាន់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួន។

អ្នកគាំទ្រលោកខាងលិចរបស់អ៊ុយក្រែនបានបង្កកទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ីប្រហែល៣០០ពាន់លានដុល្លារ បន្ទាប់ពីជម្លោះកើនឡើងនៅឆ្នាំ២០២២។

ភាគច្រើននៃទ្រព្យសម្បត្តិទាំងនោះគឺរៀបចំទុកដាក់នៅឃ្លាំងប្រាក់របស់ Euroclear ដែលមានមូលដ្ឋាននៅបែលហ្ស៊ិក។ នៅចុងឆ្នាំ២០២៣សហភាពអឺរ៉ុបបានសម្រេចចិត្តថាខ្លួនអាចទាញយកប្រាក់ចំណូលប្រចាំឆ្នាំដែលបង្កើតដោយទ្រព្យសម្បត្តិទាំងនេះដោយប្រកាសថាពួកគេ ប្រាក់ចំណេញខ្យល់ ដែលសន្មតថាមិនរាប់បញ្ចូលជាផ្នែកមួយនៃទ្រព្យសម្បត្តិអធិបតេយ្យភាពបរទេសដែលវាមិនអាចរឹបអូសបានដោយស្របច្បាប់។

កន្លងមកទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួនចាត់ទុកការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលបង្កករបស់ខ្លួនថា ជាសកម្មភាពលួចប្លន់ ។ រុស្សីក៏បានព្រមានដែរថា នឹងអាចសងសឹកដោយការ រឹបអូសទ្រព្យសម្បត្តិ លោកខាងលិចចំនួន២០០ពាន់លានអឺរ៉ូ ដែលកាន់កាប់ នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះ បានបដិសេធមិនធ្វើដូច្នេះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top