ព័ត៌មានអន្តរជាតិ

អ្នកទេសចរជនជាតិអាល្លឺម៉ង់ ៣នាក់ ត្រូវជនជាតិថៃមួយក្រុម ព្រួតវាយបណ្តាល ឱ្យរបួសយ៉ាងដំណំ នៅកោះភូកេត

បរទេស៖ អ្នកទេសចរជនជាតិ អាល្លឺម៉ង់ ៣នាក់ បានរងរបួសនៅព្រឹកថ្ងៃសុក្រ បន្ទាប់ពីត្រូវបានវាយប្រហារដោយ ជនជាតិថៃមួយក្រុម នៅប៉ាតុង កោះ ភូកេត ដែលជំរុញឱ្យអាជ្ញាធរបើកការ តាមប្រមាញ់ជនសង្ស័យ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ថា ប៉ូលីសនៅស្ថានីយ៍ប៉ាតុង ត្រូវបានជូនដំណឹងអំពីហេតុការណ៍នេះនៅម៉ោង ០៣:០០ទៀបភ្លឺ ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦។ ការវាយប្រហារនេះបានកើតឡើង នៅលើផ្លូវថាវីវង្ស ក្នុងសង្កាត់សូយបាងឡា សង្កាត់ប៉ាតុង ស្រុកកាធូ។ មន្ត្រីដែលមកដល់កន្លែងកើតហេតុ បានរកឃើញហ្វូងមនុស្សយ៉ាងច្រើនកុះករ និងអ្នកទេសចរបានប្រមូលផ្តុំគ្នា នៅជុំវិញជនបរទេសដែលរងរបួស។

ជនរងគ្រោះទាំង៣នាក់ ក្រោយមកត្រូវបានគេស្គាល់ថា អាយុ ២០ ឆ្នាំ , អាយុ ១៩ ឆ្នាំ និង អាយុ ១៩ ឆ្នាំ ដែលសុទ្ធតែជាជនជាតិអាល្លឺម៉ង់ ។

ការស៊ើបអង្កេតបឋមបង្ហាញថា អ្នកវាយប្រហារគឺជាក្រុមជនជាតិថៃ ដែលបានរត់គេចខ្លួនភ្លាមៗបន្ទាប់ពីហេតុការណ៍នេះ។ ប៉ូលីសប៉ាតុង រួមជាមួយក្រុមស៊ើបអង្កេតរបស់ពួកគេ កំពុងប្រមូលភស្តុតាង នៅកន្លែងកើតហេតុ និងពិនិត្យមើលវីដេអូ ពីកាមេរ៉ាសុវត្ថិភាព ដែលនៅក្បែរនោះ ដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួន អ្នកដែលទទួលខុសត្រូវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top