ព័ត៌មានអន្តរជាតិ

តួកគីប្រកាសដំឡើងថ្លៃទ្វេដង ទៅលើអគ្គិសនី និងឧស្ម័នធម្មជាតិ

បរទេស៖ អាជ្ញាធរ​បទប្បញ្ញត្តិ​ទីផ្សារ​ថាមពល​របស់​ប្រទេស​តួកគី (EPDK) និង​ក្រុមហ៊ុន​ថាមពល​រដ្ឋ BOTAS បាន​ប្រកាស​ពី​ការ​ដំឡើង​ថ្លៃ​អគ្គិសនី និង​ឧស្ម័ន​ធម្មជាតិ​យ៉ាង​ច្រើន​ កាលពីថ្ងៃ​សុក្រ ដោយ​លើក​ឡើង​ពី​ការ​កើនឡើង​នៃ​ថ្លៃ​ថាមពល​សកល និង​ក្នុងស្រុក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា ពន្ធ​ថ្មី​ដែល​គ្រោង​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​សៅរ៍ គឺនឹងកើនឡើង​យ៉ាង​ខ្លាំង​ដែល​ប៉ះពាល់​ដល់ ​អ្នក​ប្រើប្រាស់​សម្រាប់លំនៅឋាន និង​វិស័យ​កសិកម្ម។

យោង​តាម EPDK តម្លៃ​អគ្គិសនី​សម្រាប់​អ្នក​ជាវ​សម្រាប់លំនៅឋាន​នឹង​កើនឡើង ២៥ ភាគរយ ខណៈ​ដែល​តម្លៃ​សម្រាប់​សកម្មភាព​កសិកម្ម​នឹង​កើនឡើង ២៤,៨ ភាគរយ។ សេវាកម្ម​សាធារណៈ និង​ឯកជន​ដែល​ភ្ជាប់​ទៅ​នឹង​បណ្តាញ​វ៉ុល​ទាប​នឹង​ឃើញ​ការ​កើនឡើង ១៧,៥ ភាគរយ។ ផ្ទុយទៅវិញ អ្នកប្រើប្រាស់​ឧស្សាហកម្ម​វ៉ុល​មធ្យម​នឹង​ប្រឈម​នឹង​ការ​កែតម្រូវ​តិចតួច​ជាង ៥,៨ ភាគរយ។

ក្នុងពេលជាមួយគ្នានេះ BOTAS បានប្រកាសថា តម្លៃ​ឧស្ម័ន​ធម្មជាតិ​លក់ដុំ​សម្រាប់​អ្នក​ប្រើប្រាស់​លំនៅឋាន​នឹង​កើនឡើង​ជា​មធ្យម ២៥ ភាគរយ។ ក្រុមហ៊ុន​ប្រើប្រាស់​របស់​រដ្ឋ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​កំពុង​ផ្លាស់ប្តូរ​ទៅ​ប្រព័ន្ធ​កំណត់​តម្លៃ ​ជា​ថ្នាក់​សម្រាប់​គ្រួសារ​ដើម្បី​គ្រប់គ្រង​ការប្រើប្រាស់៕
ប្រែសម្រួលៈ ណៃ តុលា

To Top