ព័ត៌មានអន្តរជាតិ

អាជ្ញាធរឡាវ ចុះបិទប្រតិបត្តិការប្រេងឥន្ធនៈ ដែលគ្មានអាជ្ញាប័ណ្ណមួយនៅក្នុងរដ្ឋធានីវៀងចន្ទន៍ ដែលកំពុងផលិតប្រេងឥន្ធនៈ ពីកាកសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនប្រើរួច

បរទេស៖ អាជ្ញាធរឡាវ បានរុះរើប្រតិបត្តិការប្រេងឥន្ធនៈ ដែលគ្មានអាជ្ញាប័ណ្ណមួយនៅក្នុងរដ្ឋធានីវៀងចន្ទន៍ បន្ទាប់ពីអ្នកត្រួតពិនិត្យបានរកឃើញថា កំពុងផលិតប្រេងឥន្ធនៈពីកាកសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនប្រើរួច ដោយមានកម្រិតស្ពាន់ធ័រខ្ពស់ជាងស្តង់ដារ Euro 6 ចំនួន 10 ppm ជាង ១៣០ ដង។

យោងតាមសារព័ត៌មាន The Laotian Times ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា នៅថ្ងៃទី៤ ខែមេសា គណៈកម្មាធិការគ្រប់គ្រងគុណភាព ប្រេងឥន្ធនៈបានត្រួតពិនិត្យរោងចក្រមួយ តាមបណ្តោយផ្លូវជាតិលេខ ១៣ ។ អ្នកត្រួតពិនិត្យបានរកឃើញថា រោងចក្រនេះបានដំឡើងគ្រឿង ចក្រដើម្បីកិនកាកសំណល់ប្លាស្ទិក និងចម្រាញ់ប្រេងម៉ាស៊ីនប្រើរួចទៅជាប្រេងឥន្ធនៈ ដោយគ្មានអាជ្ញាប័ណ្ណអាជីវកម្ម វិញ្ញាបនបត្រគុណភាព ឬការបង់ពន្ធ និងអាករឡើយ។

ស្តុកប្រេងឥន្ធនៈ សម្រេចមួយចំនួនធំ មាននៅក្នុងបរិវេណរួចហើយ ដែលត្រូវបានរៀបចំ សម្រាប់ចែកចាយ ទៅកាន់ស្ថានីយប្រេងឥន្ធនៈ ទូទៅនៅទូទាំងទីក្រុងវៀងចន្ទន៍ ។

ការវិភាគមន្ទីរពិសោធន៍ បានបញ្ជាក់ពីមាតិកាស្ពាន់ធ័រនៅ ១,៣៣១ ផ្នែកក្នុងមួយលាន (ppm)។ កំហាប់ស្ពាន់ធ័រនៅក្នុងប្រេងឥន្ធនៈ ដែលវាស់វែងជា ppm បង្ហាញពីរបៀប ដែលផលិតផលត្រូវបានចម្រាញ់ និងស្អាត។ កម្រិតកាន់តែទាប វាកាន់តែមានសុវត្ថិភាពសម្រាប់ទាំងម៉ាស៊ីន និងបរិស្ថាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top