ប្រទេសចិន មានឆន្ទៈក្នុងការសហការ ជាមួយរុស្ស៊ី ដើម្បីបន្ធូរបន្ថយស្ថាន ការណ៍នៅមជ្ឈិមបូព៌ា
ប៉េកាំង៖ ប្រទេសចិន មានឆន្ទៈក្នុងការបន្តធ្វើការជាមួយរុស្ស៊ី ក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រក្សាការទំនាក់ទំនងទាន់ពេលវេលាលើបញ្ហាធំៗ និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជួយកាត់បន្ថយស្ថានការណ៍នៅមជ្ឈិមបូព៌ា ការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងរក្សាសន្តិសុខរួម សម្រាប់ពិភពលោក។
លោក វ៉ាង យី ដែលជាសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះនៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov។
លោក វ៉ាង យី បានលេីកឡេីងថា ប្រទេសចិន និងរុស្ស៊ី ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គួរតែរក្សាភាពយុត្តិធម៌លើបញ្ហាគោលការណ៍ អនុម័តវិធីសាស្រ្ត ដែលមានគោលបំណង និងមានតុល្យភាព និងស្វែងរកការយល់ដឹង និងការគាំទ្រ កាន់តែច្រើនពីសហគមន៍អន្តរជាតិ។
ដោយកត់សម្គាល់ថា ប្រទេសចិន បានតស៊ូមតិ ជាប់លាប់ក្នុងការដោះស្រាយបញ្ហាក្តៅគគុកអន្តរជាតិ និងតំបន់ តាមរយៈការសន្ទនា និងការចរចា លោក វ៉ាង យី បានលេីកឡេីងថា ស្ថានភាពនៅមជ្ឈិមបូព៌ានៅតែបន្តធ្លាក់ចុះ អរិភាពនៅតែបន្តកើនឡើង ហើយដំណោះស្រាយជាមូលដ្ឋាន ដើម្បីធានាការរុករកឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺស្ថិតនៅលើការសម្រេចបាន នូវបទឈប់បាញ់គ្នា មុនកាលកំណត់ និងនាំទៅរកការបញ្ចប់សង្គ្រាម៕
ប្រែសម្រួល ឈូក បូរ៉ា
