ព័ត៌មានអន្តរជាតិ

លោក Xi Jinping ៖ ការបើកផ្លូវសិក្សា សម្រាប់សិស្សានុសិស្ស នៅតំបន់ខ្ពង់រាប

ការអប់រំ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿង របស់ប្រជាជាតិឡើងវិញ ។
ក្នុងអំឡុងពេលមហាសន្និបាត សភាទាំងពីរ របស់ចិនឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinpingបានពិភាក្សាអំពីការអប់រំ ជាមួយសមាជិកសភា ទាំងឡាយ ដោយសង្កត់ធ្ងន់ថា “យើងត្រូវតែយល់ឲ្យស៊ីជម្រៅអំពីតម្រូវការ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ចំពោះការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស​ ដើម្បីពង្រឹងតួនាទីគាំទ្រនៃការអប់រំចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស” ។

លោក Zeng Qiang នាយកសាលាមធ្យមសិក្សាជនជាតិ Guoluo ​ទីក្រុង Xining ខេត្ត Qinghai បានមានប្រសាសន៍ថា “ក្នុងអំឡុងពេល នៃមហាស្និបាតសភាទាំងពីរឆ្នាំមុន លោកអគ្គលេខាធិការបក្សបានលើកឡើង សំណូមពរចំពោះការបង្កើត និងកែលម្អយន្តការបែងចែកធនធានអប់រំ ដែលកាន់តែសមហេតុផល និង មានប្រសិទ្ធភាពជាងមុន ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរទំហំប្រជាជន ដែលមានអាយុចូលរៀន និងតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បាននាំមកនូវបញ្ហាប្រឈមថ្មីៗ សម្រាប់ការអប់រំ។ ការយកចិត្តទុកដាក់របស់លោកអគ្គលេខាធិការបក្ស​បានផ្តល់ឱ្យយើង នូវជំនឿចិត្តកាន់តែច្រើនក្នុងការធ្វើការអប់រំឱ្យ​បានល្អ” ។

សាលានេះ ដែលត្រូវបានសាងសង់ឡើង ដោយមានជំនួយពី ទីក្រុងសៀងហៃ បានចុះឈ្មោះសិស្សជាង ២០០០ នាក់ដែលមកពីតំបន់ខ្ពង់រាបចាប់តាំង ពីការបើកដំណើរការនៅឆ្នាំ ២០១៩ មក ក្នុងនោះភាគច្រើនមកពីតំបន់ខ្ពង់រាប Guoluo ដែលមានរយៈកម្ពស់ជាង ៤២០០ ម៉ែត្រ ដែលបានកសាងស្ពានមួយឆ្ពោះទៅរកអនាគត សម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប ។

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សាលាមធ្យមសិក្សាជនជាតិ Guoluo បានមានការផ្លាស់ប្តូរជាច្រើន៖ សាលាបានបន្ថែមឧបករណ៍បង្រៀនឆ្លាតវៃ និងឧបករណ៍ប្រឌិតធ្វើពិសោធន៍ជាច្រើនឈុត ហើយគ្រូបង្រៀនឆ្នើមៗមួយចំនួន មកពីទីក្រុងសៀងហៃ បានមកផ្តល់ជំនួយ ដោយគ្របដណ្តប់លើមុខ វិជ្ជាជាច្រើនដូចជា គីមីវិទ្យា និងកីឡាជាដើម​ដែលធ្វើឱ្យ គោលគំនិតបង្រៀនជឿនលឿន ត្រូវបានចាក់ឫសនៅទីនេះ។
ការអភិវឌ្ឍនៃការអប់រំ បានធ្វើឱ្យក្តីស្រមៃរបស់កុមារនៅលើខ្ពង់រាបកាន់តែច្បាស់ ។ ដូចសិស្សម្នាក់បាននិយាយថា “សាលានេះបានពង្រីកការ យល់ដឹងរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំ មានការគិតពិចារណាកាន់តែច្រើន ។ ខ្ញុំសង្ឃឹមថានឹងអាចចូលរៀន នៅមហាវិទ្យាល័យគរុកោសល្យហើយ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់”៕

To Top