ព័ត៌មានអន្តរជាតិ

តម្លៃប្រេងបានធ្លាក់ចុះក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ យល់ព្រមលើបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ រួមទាំងការបើកច្រកសមុទ្រហ័រមូសឡើងវិញ

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះក្រោម ១០០ ដុល្លារក្នុងមួយបារ៉ែល ហើយទីផ្សារអាស៊ី និងអនាគតភាគហ៊ុនអាមេរិក បានកើនឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ដែលរួមមានការបើកច្រក សមុទ្រហ័រមូសឡើងវិញផងដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១៤,៣% មកនៅត្រឹម ៩៦,៨៣ ដុល្លារក្នុងមួយបារ៉ែល និងប្រេងឆៅ Brent ដែលជាស្តង់ដារអន្តរជាតិ បានធ្លាក់ចុះ ១៣,៣% មកនៅត្រឹម ៩៤,៧៤ ដុល្លារ។ តម្លៃប្រេងបានកើនឡើងខ្ពស់ ដោយសារតែសង្គ្រាមបានធ្វើឱ្យផលិតកម្ម និងការដឹកជញ្ជូនប្រេងឆៅ នៅឈូងសមុទ្រពែក្សជាប់គាំង ។ ប្រេងភាគច្រើនចេញពីឈូង សមុទ្រតាមរយៈច្រក សមុទ្រហ័រមូស ដើម្បីទៅដល់អតិថិជននៅជុំវិញពិភពលោក ប៉ុន្តែអ៊ីរ៉ង់បានរារាំងច្រកសមុទ្រនេះ។

នៅល្ងាចថ្ងៃអង្គារ លោក Trump បាននិយាយថា លោកបានពន្យារពេលការវាយប្រហារ ដែលលោកបានគំរាមកំហែង លើស្ពានអ៊ីរ៉ង់ រោងចក្រថាមពល និងគោលដៅស៊ីវិលផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ការឆ្លងកាត់តាមច្រកសមុទ្រនេះនឹងត្រូវបានអនុញ្ញាត សម្រាប់រយៈពេលពីរសប្តាហ៍ខាងមុខ ក្រោមការគ្រប់គ្រងរបស់យោធាអ៊ីរ៉ង់។

ប្រែសម្រួលៈ ណៃ តុលា

To Top