ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ នឹងការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាព ​​​​​រយៈពេល២ថ្ងៃ ចាប់ពីទី២១-២២ មេសា

ភ្នំពេញ៖ គណៈកម្មការ ធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធ របស់អង្គភាពចំណុះ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣:៣០នាទី ដល់ម៉ោង១៧:៣០នាទី និងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី នៅសាលប្រជុំជាន់ទី៨ នៃទីស្តីការក្រសួង អភិវឌ្ឍន៍ជនបទ។

សូមភ្ជាប់ជូននូវតារាងព័ត៌មាន អំពីការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង សម្រាប់អង្គភាពចំណុះ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

ដើម្បីចូលរួមធ្វើឱ្យដំណើរការ នៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងខាងលើ ប្រព្រឹត្តទៅបានដោយ រលូននិងទាន់ពេលវេលា ក្រសួងអភិវឌ្ឍន៍ជនបទ សូមស្នើដល់ថ្នាក់ដឹកនាំក្រសួង ខុទ្ទកាល័យទីប្រឹក្សា ជំនួយការរដ្ឋលេខាធិការ ជំនួយការក្រសួង មន្ត្រីរាជការស៊ីវិល និង មន្ត្រីជាប់កិច្ចសន្យានៃទីស្ដីការក្រសួង អភិវឌ្ឍន៍ជនបទ ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរច្បាប់ដើម (ក្នុងករណីមិនមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ត្រូវមានលិខិតឆ្លងដែន របស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម ឬអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលច្បាប់ដើម)៕

To Top