ព័ត៌មានជាតិ

អនុប្រធានាធិបតីអាមេរិក រិះគន់ការជ្រៀតជ្រែក របស់អឺរ៉ុប និងចារកម្មរបស់អ៊ុយក្រែន អំឡុងពេលទស្សនកិច្ច នៅហុងគ្រី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បានជួបជាមួយលោក Viktor Orban ក្នុងទីក្រុង Budapest ក្នុងដំណើរទស្សនកិច្ចមួយ មុនពេលការបោះឆ្នោតសភា ។

គណបក្សរបស់នាយករដ្ឋមន្ត្រីហុងគ្រី កំពុងតាមពីក្រោយគូប្រជែង ដែលគាំទ្រ សហភាពអឺរ៉ុប របស់គាត់នៅក្នុងការបោះឆ្នោត ហើយគាត់បានចោទប្រកាន់ទីក្រុងប្រ៊ូសែលថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោត លើកនេះផងដែរ។

លោក Vance បានទៅដល់ទីក្រុង Budapest កាលពីថ្ងៃអង្គារ ជាកន្លែងដែលគាត់ត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto ។
នៅក្នុងឃ្លីបវិដេអូខ្លីមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Szijjarto បានសាទរចំពោះដំណើរទស្សនកិច្ចនេះថាជាសញ្ញានៃ យុគសម័យមាសសម្រាប់ ទំនាក់ទំនងហុងគ្រី-អាមេរិក។

លោក Vance គឺជាមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីហុងគ្រី ចាប់តាំងពីពេលនោះមក ប្រធានាធិបតីអាមេរិក លោក George W. Bush បានធ្វើដំណើរទៅដល់ទីនោះម្តងកាលពីក្នុងឆ្នាំ ២០០៦។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​វេលា​ដ៏​សំខាន់ ​មួយ​សម្រាប់ Orban និង​សម្រាប់ EU។ ប្រជាជនហុងគ្រី នឹងទៅបោះឆ្នោតនៅថ្ងៃអាទិត្យដើម្បីបោះឆ្នោត។ ការស្ទង់មតិមុនការបោះឆ្នោតបង្ហាញថា គណបក្ស Fidesz របស់ Orban បានតាមពីក្រោយគណបក្សគាំទ្រ EU គឺTisza របស់លោក Peter Magyar ហើយយុទ្ធនាការរហូតមកដល់បច្ចុប្បន្នត្រូវបានប្រជែងយ៉ាងខ្លាំងក្លា៕

ប្រែសម្រួល៖ស៊ុនលី

To Top