ព័ត៌មានអន្តរជាតិ

សមាជិកក្រុមប្រឹក្សាសន្តិសុខ បរាជ័យក្នុងការអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីច្រកសមុទ្រហ័រមូស

យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ​ បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចមួយដែល «លើកទឹកចិត្តយ៉ាងខ្លាំង» ដល់រដ្ឋដែលមាន ចំណាប់អារម្មណ៍ ក្នុងការប្រើប្រាស់ផ្លូវ សមុទ្រពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រហ័រមូស ដើម្បីសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង​ ដែលមានលក្ខណៈការពារ ដើម្បីចូលរួមចំណែកក្នុង ការធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស រួមទាំងតាមរយៈការអម ដំណើរនាវាពាណិជ្ជកម្ម និងនាវាពាណិជ្ជកម្មផងដែរ។

សមាជិកក្រុមប្រឹក្សា សន្តិសុខចំនួន ១១ រូបបានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច ប្រទេសចិន និងរុស្ស៊ី​ បានបោះឆ្នោតប្រឆាំង ខណៈដែលប្រទេសកូឡុំប៊ី និងប៉ាគីស្ថាន​ បានបោះឆ្នោតអនុប្បវាទ។

សេចក្តីព្រាងសេចក្តីសម្រេចនេះ ត្រូវបានស្នើឡើងដោយប្រទេសបារ៉ែន ដោយសម្របសម្រួលជាមួយ សមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រដទៃទៀត គឺប្រទេសគុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏ដូចជាជាមួយប្រទេសហ្ស៊កដានីផងដែរ។

នៅក្នុងការពន្យល់ របស់លោកអំពីការបោះឆ្នោត លោក Fu Cong តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិនប្រចាំអង្គការ សហប្រជាជាតិ បានឧ្យដឹងថា សេចក្តីព្រាងសេចក្តីសម្រេចនេះ បានបរាជ័យក្នុងការចាប់យកមូលហេតុដើម និងរូបភាពពេញលេញនៃជម្លោះតាមរបៀបដ៏ទូលំទូលាយ និងមានតុល្យភាព៕

To Top