ព័ត៌មានអន្តរជាតិ

​ ដំណោះស្រាយចុងក្រោយ នៃជម្លោះនៅមជ្ឈិមបូព៌ា​ ទាមទារឧ្យមានការចរចា យ៉ាងម៉ឺងម៉ាត់

ម៉ូស្គូ៖​ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា ប្រទេសរុស្ស៊ីស្វាគមន៍​ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែដំណោះស្រាយចុងក្រោយ នៃជម្លោះនេះ តម្រូវឱ្យមានការចរចាយ៉ាងម៉ឺងម៉ាត់។

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Zakharova បានឧ្យដឹងថា ប្រទេសរុស្ស៊ីបានតស៊ូមតិ ឱ្យមានបទឈប់បាញ់ចាប់តាំងពីដើមដំបូង នៃជម្លោះនៅមជ្ឈិមបូព៌ា ហើយបានអំពាវនាវឱ្យដោះស្រាយបញ្ហានេះ តាមរយៈមធ្យោបាយនយោបាយ និងការទូតជាមួយសមាជិក​ ដែលមានទំនួលខុសត្រូវផ្សេងទៀតនៃសហគមន៍អន្តរជាតិ ។

លោកស្រីបានកត់សម្គាល់ថា ការដោះស្រាយដ៏យូរអង្វែងត្រូវតែសម្រេច បានតាមរយៈការចរចាយ៉ាងម៉ឺងម៉ាត់​ ដោយផ្អែកលើការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ នៅក្នុងតំបន់ ដើម្បីការពារវិបត្តិយោធាស្រដៀងគ្នានេះពីការកើតឡើងវិញ។

លោកស្រីបានបន្ថែមថា សន្តិភាព និងសន្តិសុខរយៈពេលវែងនៅមជ្ឈិមបូព៌ាត្រូវតែធានា ហើយរុស្ស៊ីនឹងបន្តលើកកម្ពស់គោលដៅទាំងនេះយ៉ាងសកម្ម។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ កាលពីថ្ងៃអង្គារបានយល់ព្រមលើបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ ដែលជាចលនាមួយ​ ដែលត្រូវបានស្វាគមន៍យ៉ាង ទូលំទូលាយដោយសហគមន៍អន្តរជាតិ ៕

To Top