ព័ត៌មានអន្តរជាតិ

មិកស៊ិក ព្រមានលប់ចោលកុងត្រា នាំចូលហ្គាស ទាំងឡាយពីសហរដ្ឋអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីលោកស្រី Claudia Sheinbaum បាននិយាយថា ប្រទេសម៉ិកស៊ិកកំពុងសម្លឹង រកមើលការទាញយកឧស្ម័នធម្មជាតិផ្ទាល់ខ្លួន ដើម្បីបង្កើនអធិបតេយ្យភាពថាមពល ខណៈដែលទីផ្សារ ថាមពលពិភពលោកបានវិលត្រលប់ពីភាពភ្ញាក់ ផ្អើលដែលបង្កឡើង ដោយសង្រ្គាម អាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។

មិកស៊ិកដែលជាប្រទេសអ្នកជិតខាង ភាគខាងត្បូងរបស់សហរដ្ឋអាមេរិកគឺជាអ្នកនាំចូលឧស្ម័នធម្មជាតិដ៏ធំបំផុតរបស់ខ្លួន ជាមួយនឹងការផ្គត់ផ្គង់ ដែលគ្របដណ្តប់ប្រហែលបីភាគបួននៃតម្រូវការម៉ិកស៊ិក ខណៈដែលទិន្នផលក្នុង ស្រុកធម្មតាបានធ្លាក់ចុះ និងលែងបំពេញតម្រូវការរបស់ប្រទេសទៀតហើយ។

លោកស្រី Sheinbaum បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រសិនបើ​យើង​បន្ត​ដូចនេះ យើង​នឹង​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​កាន់តែ​ច្រើន​ឡើង​។​ ជម្រើស​ផ្សេង​ទៀត​គឺ​អ្វី​ដែល​ហៅ​ថា​ឧស្ម័ន shale ដែលវាគឺជាប្រទេសឧស្ម័ន​មិនធម្មតា​មួយប្រភេទ។

ធនធានហ្គាសដ៏កម្រ សំដៅលើឧស្ម័នដែលជាប់ក្នុងទម្រង់ថ្មក្រាស់ ដូចជាថ្មកំបោរ ដែលមិនអនុញ្ញាតឱ្យប្រេងឥន្ធនៈហូរដោយសេរី និងត្រូវការបច្ចេកទេសស្រង់ចេញដ៏ស្មុគស្មាញ រួមទាំងការធ្វើឲ្យប្រេះ ស្រាំទ្រង់ទ្រាយធំ។

គួរឲ្យដឹងដែរថារហូតមកដល់ពេលនេះ ការអភិវឌ្ឍន៍នៅមានកម្រិត ដោយសារការព្រួយបារម្ភអំពីបរិស្ថាន ការប្រើប្រាស់ទឹកខ្ពស់ ភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិ និងការប្រឆាំងនយោបាយទៅនឹងការងារជីកយករ៉ែប្រភេទនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top