ការវាយប្រហារលេីកចុងក្រោយ របស់អ៊ីស្រាអែលនៅលីបង់ អ្នកស្លាប់កេីនឡេីងដល់ជាង ៣០០នាក់ របួស ១១៥០នាក់
ប៉េរូត៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល នៅថ្ងៃពុធទូទាំងប្រទេសលីបង់ បានកើនឡើងដល់ ៣០៣នាក់ ដោយមានអ្នករងរបួសចំនួន ១១៥០នាក់ នេះបើយោងតាមតួលេខបឋម ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់ក្រសួងបានឧ្យដឹងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែដំណើរការនៅទីតាំងជាច្រើន ដោយអាជ្ញាធរកំពុងធ្វើការ ដើម្បីយកសាកសពចេញ ពីក្រោមគំនរបាក់បែក និងកំណត់អត្តសញ្ញាណជនរងគ្រោះ រួមទាំងការធ្វើតេស្ត DNA ផងដែរ។
ក្រសួងបានបន្ថែមថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែលលើប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២ ខែមីនាបានកើនឡើងដល់ ១.៨៨៨នាក់ស្លាប់ និង ៦.០៩២នាក់រងរបួស។
ការកើនឡើងចុងក្រោយនេះបានកើតឡើង បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែលជាង ១០០លើកនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃពុធ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងខូចខាតយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល ឈូក បូរ៉ា
