អាមេរិក ប្រកាសរឹតបន្ដឹងការដឹកជញ្ជូន តាមច្រកសមុទ្រហ័រមូស ក្រោយបរាជ័យក្នុងការឈាន ដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពជើងទឹកអាមេរិក នឹងចាប់ផ្តើមបិទផ្លូវនាវាដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រហ័រមូស បន្ទាប់ពីកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ បរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងមួយ។
លោក ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅលើ Truth Social ថា “ចាប់ពីពេលនេះតទៅ កងទ័ពជើង ទឹកសហរដ្ឋអាមេរិក ដែលជាកងទ័ពជើងទឹកល្អបំផុត នៅលើពិភពលោក នឹងចាប់ផ្តើមដំណើរការ នៃការបិទផ្លូវនាវាទាំងអស់ដែលព្យាយាមចូល ឬចាកចេញពីច្រកសមុទ្រហ័រមូស”។
លោកបានបន្តថា “ខ្ញុំក៏បានណែនាំកងទ័ពជើងទឹករបស់យើងឱ្យស្វែងរក និងរារាំងនាវាទាំងអស់នៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ប្រាក់ឱ្យអ៊ីរ៉ង់” ដោយបន្ថែមថា “គ្មាននរណាម្នាក់ដែលបង់ប្រាក់ខុសច្បាប់នឹងមានការធ្វើដំណើរដោយសុវត្ថិភាពនៅលើសមុទ្រទេ”។
លោកបានបន្ថែមថា “យើងក៏នឹងចាប់ផ្តើមបំផ្លាញមីន ដែលអ៊ីរ៉ង់បានដាក់នៅក្នុងច្រកសមុទ្រផងដែរ”។
ស្តីពីកិច្ចចរចាសន្តិភាព លោក ត្រាំ បានឧ្យដឹងថា កិច្ចប្រជុំនេះ «បានដំណើរការទៅដោយរលូន» ដោយចំណុចភាគច្រើនបានព្រមព្រៀងគ្នា ប៉ុន្តែចំណុចតែមួយគត់ដែលពិតជាសំខាន់នោះ គឺបញ្ហាអាវុធនុយក្លេអ៊ែរ ដែលជាចំណុចសំខាន់»៕
ប្រែសម្រួល ឈូក បូរ៉ា
