ការស្ទង់មតិរបស់ CGTN ៖ ទៅកាន់ប្រទេសចិន!
ក្នុងនាមជាពិព័រណ៍លើកដំបូង ក្នុងចំណោមពិព័រណ៍សំខាន់ៗ របស់ចិន ក្នុងឆ្នាំចាប់ផ្តើម នៃការអនុវត្ត ”ផែនការ ៥ ឆ្នាំទី ១៥” និងជាព្រឹត្តិការណ៍ សំខាន់លើកដំបូង បន្ទាប់ពីការដាក់ឱ្យដំណើរការប្រតិបត្តិការគយ ពិសេសនៅកំពង់ផែពាណិជ្ជកម្ម សេរីកោះហៃណានទាំងមូល ពិព័រណ៍ផលិតផលប្រើប្រាស់ អន្តរជាតិចិនលើកទី ៦ បានស្រូបទាញក្រសែភ្នែករបស់ពិភពលោកទាំងមូល ។
បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើការស្ទង់មតិ ចំពោះអ្នកលេងអ៊ីនធឺណិត ទូទាំងពិភពលោកនាពេលថ្មីៗកន្លងទៅនេះ ជាលទ្ធផល អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,១% បានលើកឡើងថា “ទៅកាន់ប្រទេសចិន” និង “វិនិយោគនៅប្រទេសចិន” បានក្លាយជាជម្រើសដ៏ចាំបាច់សម្រាប់សហគ្រាសធ្វើការរួមបញ្ចូលជាមួយទីផ្សារសកលដោយស៊ីជម្រៅ និងលើកកម្ពស់កម្លាំងប្រកួតប្រជែងសកលរបស់ខ្លួន ។
ក្នុងឆ្នាំ ២០២៥ ទំហំលក់រាយផលិតផលប្រើប្រាស់ ក្នុងសង្គមចិនមានចំនួនលើសពី ៥០ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៣% បានសម្គាល់ឃើញថា ទីផ្សារចិនដ៏ធំ បានបញ្ចេញសក្តានុពលអភិវឌ្ឍន៍ ជាបន្តបន្ទាប់ដែលបានជំរុញឱ្យបណ្តាប្រទេសនានា ចែករំលែកពីកាលានុវត្តភាព អភិវឌ្ឍន៍របស់ប្រទេសចិន៕
