ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ នៃបណ្តាញ CGTN | ស្វែងយល់ពីអរិយធម៌ចិន តាមរយៈភាពយន្តចិន

នៅថ្ងៃទី ១៥ ខែមេសា ព្រឹត្តិការណ៍វប្បធម៌ភាពយន្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានបើកធ្វើនៅទីក្រុង Ningbo ខេត្ត Zhejiang ប្រទេសចិន ។ ព្រឹត្តិការណ៍នេះផ្តោតលើសេដ្ឋកិច្ច “ភាពយន្ត+” គ្របដណ្តប់លើវិស័យជាច្រើន បូករួមទាំងការស្វែងយល់ពីឧស្សាហកម្មភាពយន្ត ការតាំងបង្ហាញស្នាដៃ បេតិកភណ្ឌវប្បធម៌អរូបី និងដកបទពិសោធ ពីទេសចរណ៍វប្បធម៌ ដែលធ្វើឱ្យពិភពលោកស្វែងយល់ ពីអរិយធម៌ចិន តាមរយៈភាពយន្តចិន ។ ការស្ទង់មតិមួយនេះ សហការធ្វើឡើងដោយបណ្តាញទូរទស្សន៍ CGTN នៃ CMG និងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន ១២០០០ នាក់ នៅប្រទេសចំនួន ៤១ បង្ហាញថា ខ្សែភាពយន្តចិន បានក្លាយជាបង្អួចដ៏សំខាន់មួយ សម្រាប់ពិភពលោកស្វែង យល់ពីប្រទេសចិន ហើយអំណាចទន់ខាងវប្បធម៌ចិនបាននិងកំពុងត្រូវបានទស្សនិកជនបរទេសកាន់តែច្រើនបានដឹងបានស្គាល់ និងស្រឡាញ់ចូលចិត្ត តាមរយៈភាពយន្តចិន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧០,៦% បង្ហាញថា អរិយធម៌ចិនបានផ្តល់ នូវគំនិតថ្មីៗ សម្រាប់អភិបាលកិច្ចសកល ៕

To Top