ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្តេជ្ញាចិត្តថា នឹងប្រឈមមុខដល់ទីបញ្ចប់ប្រឆាំង ទៅនឹងសំពាធ របស់សហរដ្ឋអាមេរិក

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានសភាអ៊ីរ៉ង់ និងក៏ជាអ្នកមានតួនាទីជាអ្នកចរចាកំពូល លោក Mohammad Bagher Ghalibaf បាននិយាយថា អ៊ីរ៉ង់នឹងមិនទទួលយកសម្ពាធ របស់សហរដ្ឋអាមេរិកទេ ។ លោក​បាន​សង្កត់​ធ្ងន់​ថា​មាន​វឌ្ឍនភាព​ក្នុង​ការ​ចរចា ​ទោះបី​ជា​បញ្ហា​មូលដ្ឋាន ​នៅ​មិន​ទាន់​ដោះស្រាយ​ក៏​ដោយ ។

រំលឹកឡើងវិញកាលពីជុំទីមួយ នៃកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានធ្វើឡើង កាលពីចុងសប្តាហ៍មុនក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ របស់ប្រទេសប៉ាគីស្ថាន ។
ក្រោយការចរចា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសបិទ កំពង់ផែអ៊ីរ៉ង់ និងការដឹកជញ្ជូន តាមច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងប្រហែល២៥ភាគរយ នៃពាណិជ្ជកម្មប្រេងឆៅពិភពលោក។

កាលពីថ្ងៃសុក្រ ប្រទេសអ៊ីរ៉ង់ បានបើកផ្លូវទឹកសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ ដោយកំណត់ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃការរៀបចំបទឈប់បាញ់ ដែលភ្ជាប់ទៅនឹងបទឈប់បាញ់អ៊ីស្រាអែល និងលីបង់ និងកិច្ចខិតខំប្រឹងប្រែង កាត់បន្ថយការកើនឡើងក្នុងតំបន់។

ទោះជាយ៉ាងណាក៏ដោយ ច្រកសមុទ្រនេះត្រូវបានបិទម្តងទៀតនៅថ្ងៃបន្ទាប់បន្ទាប់ពីលោក Trump បាននិយាយថាការបិទច្រករបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ង់នឹងនៅតែមានសុពលភាពរហូតដល់កិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេច។

លោក Ghalibaf បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលបានចាក់ផ្សាយកាលពីព្រឹកថ្ងៃអាទិត្យថា “យើងនឹងឈររហូតដល់ទីបញ្ចប់” ។

លោក​បាន​បញ្ជាក់​ជា​ថ្មី​ថា គណៈប្រតិភូ ​បាន​ទៅ​កាន់​ទីក្រុង​អ៊ីស្លាម៉ាបាដ ថា៖ដោយ​សុច្ឆន្ទៈ ប៉ុន្តែ​ចំ​ពេល​មាន​ការ​មិន​ទុក​ចិត្ត​យ៉ាង​ខ្លាំងហើយ​សង្កត់​ធ្ងន់​ថា ក្រុង​តេហរ៉ង់​នៅ​តែ​ត្រៀម​ខ្លួន​ សម្រាប់​សង្គ្រាម​ប្រសិន​បើ​ចាំបាច់៕

ប្រែសម្រួល៖ស៊ុនលី

To Top