ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល រិះគន់ប្រជាជាជាតិ ចំនួន៣ នៅអង្គការសហប្រជាជាតិ ដែលបន្តគាំទ្រអ៊ីរ៉ង់

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បានរិះគន់សមភាគីបារាំង ចិន និងប៉ាគីស្ថាន ដោយចោទប្រកាន់ប្រទេស របស់ពួកគេថា បានគាំទ្រអ៊ីរ៉ង់ប្រកបដោយប្រសិទ្ធភាព ដោយការចោទប្រកាន់ថា បានបន្តធ្វើចរចាកិច្ចព្រមព្រៀង បន្ថែមទៀតដើម្បីធានាសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ។

ការស្តីបន្ទោសនិងសំដីបែបរិះគន់ខ្លាំងនេះហាក់ដូចជាកើតចេញពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថ្មីៗនេះបានបង្ហាញថានាវាពាណិជ្ជកម្មមកពីប្រទេសទាំងបី អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលបិទផ្លូវ ក្នុងករណីខ្លះមានការអនុញ្ញាតពីអ៊ីរ៉ង់ ទោះបីជាមានការរឹតបន្តឹងទូលំទូលាយ លើការដឹកជញ្ជូនដែលដាក់ដោយទីក្រុងតេហរ៉ង់ក៏ដោយ។

លោក Danny Danon បាននិយាយ នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X ភ្លាមៗបន្ទាប់ពីបាន និយាយនៅក្នុងសម័យប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិ ស្តីពីការបិទច្រកសមុទ្រ Hormuzបែបនេះថា ៖ ខ្ញុំបានសួរឯកអគ្គរដ្ឋទូតបារាំងថា តើអ្នកបានបង់ប្រាក់ប៉ុន្មានទៅអ៊ីរ៉ង់ ដើម្បីផ្លាស់ទីកប៉ាល់ ដោយសុវត្ថិភាព ឆ្លងកាត់ច្រកសមុទ្រ Hormuz?

គាត់បានសរសេរទៀតថា៖គួរឱ្យភ្ញាក់ផ្អើល គាត់មិនមានការឆ្លើយតបទេ គាត់បានសរសេរថា “ឯកអគ្គរដ្ឋទូតចិន និងប៉ាគីស្ថានក៏គ្មានការឆ្លើយតបដែរ”។

គួរឲ្យដឹងដែរថាការធ្វើនាវាចរតាមច្រកសមុទ្រ Hormuz ដែលជាផ្លូវសំខាន់ដែលគ្រប់គ្រងប្រហែល ជាង២៥ភាគរយ នៃលំហូរប្រេងពិភពលោក និងឧស្ម័នធម្មជាតិរាវត្រូវបានរំខាន ចាប់តាំងពីទីក្រុងតេហរ៉ង់បានបិទផ្លូវទឹក បណ្តោះអាសន្នជាការឆ្លើយតបទៅនឹងយុទ្ធនាការ ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ខែកុម្ភៈនាពេលកន្លង​មក៕

ប្រែសម្រួល៖ស៊ុនលី

To Top