ព័ត៌មានអន្តរជាតិ

​ លោក​ ដូណាល់​ ត្រាំ​ អះអាងថា​ លោកមិនចង់ពង្រីកបទឈប់បាញ់ ជាមួយអ៊ីរ៉ង់នោះទេ

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា វាមិនទំនងទាល់តែសោះ ដែលលោកនឹងបន្តបទឈប់បាញ់ រយៈពេលពីរសប្តាហ៍ជាមួយអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈាន ដល់មុនពេលវាបញ្ចប់នៅសប្តាហ៍នេះ នេះបើយោងតាមរបាយការណ៍របស់កាសែត​Bloomberg ។

លោក ដូណាល់​ ត្រាំ បានឧ្យដឹងនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទថា ច្រកសមុទ្រហ័រមូស នឹងនៅតែត្រូវបានរារាំងរហូតដល់កិច្ច ព្រមព្រៀងសន្តិភាពត្រូវបានបញ្ចប់។

លោកបានលេីកឡេីងថា «ពួកគេចង់ឱ្យខ្ញុំបើកវា។ អ៊ីរ៉ង់ចង់ឱ្យវាបើកយ៉ាងខ្លាំងណាស់ ខ្ញុំមិនបើកវាទេរហូតដល់កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា»។ តម្លៃប្រេងបានកើនឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន​ រក្សាការបិទផ្លូវរបស់ខ្លួន ហើយកងទ័ពជើងទឹកអាមេរិកបានរឹបអូសកប៉ាល់​ ដែលមានទង់ជាតិអ៊ីរ៉ង់មួយគ្រឿង​ កាលពីចុងសប្តាហ៍។

លោក ត្រាំ បានបន្ដថា «ខ្ញុំមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងនោះទេ​»។​ លោកថា បទឈប់បាញ់ ដែលលោកបានប្រកាសនៅថ្ងៃទី៧​ ខែមេសា នឹងផុតកំណត់នៅល្ងាចថ្ងៃពុធហេីយ។

នៅពេលសួរថាតើលោករំពឹងថាការវាយប្រហារនឹងបន្តភ្លាមៗបន្ទាប់ពីនោះទេ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច លោក ត្រាំ បានលេីកឡេីងថា «ប្រសិនបើមិនមានកិច្ចព្រមព្រៀងទេ ខ្ញុំពិតជារំពឹងថា​ វានឹងកេីតឡេីង»។

នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ PBS News នៅព្រឹកថ្ងៃចន្ទ លោក ត្រាំ បានឧ្យដឹងថា ប្រសិនបើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ផុតកំណត់ «នោះគ្រាប់បែកជាច្រើននឹងចាប់ផ្តើមផ្ទុះ»៕

To Top