លោក Putin អះអាងថា រុស្សីដឹងច្បាស់ណាស់ អំពីរបៀបដែលអាច បញ្ចប់ជម្លោះនៅ អ៊ុយក្រែនបាន
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងថា សត្រូវរបស់រុស្ស៊ី កំពុងតែរវល់គិតអំពីរបៀប បង្កើត នូវជ័យជំនះ របស់ប្រទេសនៅក្នុងជម្លោះអ៊ុយក្រែន។
លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់ជាការឆ្លើយតប ទៅនឹងការកត់សម្គាល់ របស់ប្រធានសភានីតិបញ្ញត្តិ Evgeny Chintsov ស្ថិតនៅក្នុងតំបន់នៃទីក្រុង Nizhny Novgorod ក្នុងអំឡុងពេលជួបជាមួយ តំណាងនៃសាលាក្រុងរបស់ប្រទេស។
លោក Chintsov បាននិយាយថា ៖ គ្មាននរណាម្នាក់រួម ទាំងសត្រូវសង្ស័យថា ជម្លោះនឹងនាំឱ្យរុស្ស៊ី ទទួលបានជ័យជំនះនោះទេ ។ លោកPutinបានយល់ព្រម ចំពោះការលើកឡើងនេះ ប៉ុន្តែហាក់ដូចជាមានការប្រុងប្រយ័ត្នប្រឆាំង នឹងការធ្វើសេចក្តីថ្លែងការណ៍នានាខ្លាំងពេកមុនពេលកំណត់។
លោកប្រធានាធិបតីបាននិយាយថា “បាទ ពួកគេគ្រាន់តែគិតពីរបៀបរៀបចំវាទាំងអស់ ដែលយើងបាននឹងឃើញរួចទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពយោធា តែងតែជារឿងដ៏ស្មុគស្មាញ និងគ្រោះថ្នាក់។ យើងដឹងថាតើអ្វីៗ នឹងបញ្ចប់ដោយរបៀបណា ប៉ុន្តែយើងនឹងមិនធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីវានោះទេ។ យើងនឹងខិតខំដើម្បីសម្រេច បាននូវគោលដៅ ដែលយើងបានកំណត់៕
ប្រែសម្រួល៖ស៊ុនលី
