ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ បញ្ជាក់ថា​ ការសម្រេចចិត្ត​ មិនចូលរួមក្នុងកិច្ចចរចា របស់សហរដ្ឋអាមេរិក​ នៅក្នុងប្រទេសប៉ាគីស្ថានគឺច្បាស់លាស់

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានឧ្យដឹងថា ការសម្រេចចិត្ត របស់ទីក្រុងតេអេរ៉ង់ ក្នុងការមិនចូលរួមក្នុងកិច្ចចរចាជុំទីពីរជាមួយសហរដ្ឋអាមេរិក​ នៅក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃពុធនេះ​ គឺ “ច្បាស់លាស់”។

ប្រភពបានបន្ថែមថា អ្នកសម្របសម្រួលប៉ាគីស្ថាន​ ត្រូវបានជូនដំណឹង អំពីការសម្រេចចិត្តរបស់អ៊ីរ៉ង់ ដែលត្រូវបានធ្វើឡើងដោយមានគោល បំណងការពារសិទ្ធិប្រជាជនអ៊ីរ៉ង់​ ទាំងស្រុង។

ពាក់ព័ន្ធនឹងអវត្ដមានរបស់អ៊ីរ៉ង់លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិកបើកច្រកសមុទ្រហ័រមូស នោះមិនអាចមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លុះត្រាតែយើងបំផ្ទុះប្រទេសអ៊ីរ៉ង់​ ដែលនៅសល់ រួមទាំងមេដឹកនាំរបស់ពួកគេផងដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា ចលនាណាមួយ របស់សហរដ្ឋអាមេរិក ដើម្បីបើកច្រកសមុទ្រហ័រមូស ឡើងវិញ នឹងរារាំងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយព្រមានថា កិច្ចព្រមព្រៀងមួយនឹងមិនអាចទៅរួចទេ លុះត្រាតែ “យើងបំផ្ទុះប្រទេស​ ដែលនៅសល់របស់ពួកគេ”។

ដំណើរការនៃការចរចាសន្តិភាពជុំទីពីររវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ហាក់ដូចជាជាប់គាំង ខណៈដែលអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា​ បានសម្រេចចិត្តមិនចូលរួម ដោយចោទប្រកាន់ សហរដ្ឋអាមេរិកថា បានរំលោភលើបទឈប់បាញ់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសបន្តបទឈប់បាញ់លើលក្ខខណ្ឌមួយចំនួន។

ប្រធានាធិបតីអាមេរិកបានលេីកឡេីងថា លោកនឹង «បន្តបទឈប់បាញ់រហូតដល់ពេល ដែលសំណើរបស់ពួកគេ ត្រូវបានដាក់ជូន ហើយការពិភាក្សាត្រូវបានបញ្ចប់ មធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត»។ បទឈប់បាញ់រយៈពេលពីរសប្តាហ៍បច្ចុប្បន្នជាមួយអ៊ីរ៉ង់​ ត្រូវបានកំណត់ឱ្យផុតកំណត់នៅយប់ថ្ងៃពុធ។

ទោះជាយ៉ាងណាក៏ដោយ យោធាអាមេរិកនឹងបន្តការបិទផ្លូវប្រឆាំងនឹងអ៊ីរ៉ង់ ហើយនៅតែត្រៀមខ្លួន និងមានសមត្ថភាព​ លោក ត្រាំ​ បានលេីកឡេីងថា ទោះបីជាមេបញ្ជាការកងទ័ពប៉ាគីស្ថាន សេនាប្រមុខលោក Asim Munir បានប្រាប់លោកថា ការបិទផ្លូវកំពង់ផែអ៊ីរ៉ង់​ នឹងនៅតែជាឧបសគ្គចម្បង​ ចំពោះវឌ្ឍនភាពការទូតដ៏មានអត្ថន័យក៏ដោយ។

លោកប្រធានាធិបតីបានបន្ដថា វាមិនទំនងទាល់តែសោះ​ សម្រាប់លោកក្នុងការបន្តបទឈប់បាញ់នេះ ហើយនៅព្រឹកថ្ងៃអង្គារ លោកបានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយអាមេរិកថា លោកមិនចង់ធ្វើដូច្នោះទេ ដោយរំពឹងថា សហរដ្ឋអាមេរិកនឹង «បញ្ចប់ដោយកិច្ច ព្រមព្រៀងដ៏អស្ចារ្យ» ជាមួយអ៊ីរ៉ង់ ខណៈពេលដែលគំរាមបំផ្ទុះ គ្រាប់បែកលើអ៊ីរ៉ង់ម្តងទៀត ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានចុះផ្សាយថា ទីក្រុងតេអេរ៉ង់​ បានសម្រេចចិត្តមិនចូលរួមក្នុងកិច្ចចរចាជុំទីពីរជាមួយសហរដ្ឋអាមេរិកនៅក្នុងប្រទេសប៉ាគីស្ថាន ហើយថាការសម្រេចចិត្តនេះគឺ «ច្បាស់លាស់»។

ប្រភពបានបន្ថែមថា អ្នកសម្របសម្រួលប៉ាគីស្ថាន ត្រូវបានជូនដំណឹង អំពីការសម្រេចចិត្តរបស់អ៊ីរ៉ង់ ដែលត្រូវបានធ្វើឡើង ដោយមានគោលបំណង ការពារសិទ្ធិប្រជាជនអ៊ីរ៉ង់ទាំងស្រុង៕

To Top