ព័ត៌មានអន្តរជាតិ

អឺរ៉ុបអនុម័តកញ្ចប់ ជំនួន៩០ពាន់លានអឺរ៉ូ ឲ្យអ៊ុយក្រែន បានសម្រេចក្រោយហុងគ្រី ប្រកាសមិនរារាំង

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីរ បាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ជាច្រើននៅអឺរ៉ុបបានឱ្យដឹងថា ប្រាក់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូឬត្រូវជា១០៦ពាន់លានដុល្លារ របស់សហភាពអឺរ៉ុប សម្រាប់ប្រទេសអ៊ុយក្រែន ដែលជាការផ្តោតសំខាន់នៃជម្លោះរយៈពេលជាច្រើន ខែជាមួយប្រទេសហុងគ្រី ត្រូវបានកំណត់អនុញ្ញាតិ ឲ្យហើយកាលពីថ្ងៃព្រហស្បតិ៍។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយដោយដកស្រង់សម្តីអ្នកនាំពាក្យ របស់ប្រធានាធិបតី Cypriot នៅក្នុងប្លុកនេះថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានអនុម័ត ការផ្លាស់ប្តូរនេះកាលពីថ្ងៃពុធ ដោយបើកផ្លូវសម្រាប់ការចុះហត្ថលេខា ជាផ្លូវការដោយរដ្ឋសមាជិកចំនួន ២៧។

ភ្លើងខៀវនេះបានកើតឡើងភ្លាមៗបន្ទាប់ពីអ៊ុយក្រែនត្រូវបានគេរាយការណ៍ថាបានបន្តការចែកចាយតាមរយៈបំពង់បង្ហូរប្រេង Druzhba ដែលសាងសង់ដោយសូវៀត ដូចដែលបានទាមទារដោយលោក Peter Magyar នាយករដ្ឋមន្ត្រីថ្មីហុងគ្រីដែលទើបចូលមកកាន់តំណែង។

រំលឹកដែរថាលោក Viktor Orban អតីតប្រមុខរដ្ឋាភិបាលហុងគ្រី ដែលផុតអាណត្តិបានបន្តការរារាំង ការចាយវាយថវិកា កំចីទៅឲ្យអ៊ុយក្រែន ជាការសងសឹក ចំពោះការបញ្ឈប់ការ ចែកចាយតាមបំពង់បង្ហូរនេះ កាលពីក្នុងខែមករា។

លោក Orban ​បាន​ហៅ​វា​ថា​ជា​ការ​បង្ក​ហេតុ​នយោបាយ​ក្នុង​គោល​បំណង​គាំទ្រ​គណបក្ស Magyar ក្នុង​ការ​បោះឆ្នោត​សភា​ថ្ងៃ​ទី ១២ ខែ​មេសាកន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top