CSIS អះអាងថា អាមេរិកកំពុងខ្វះខាត អាវុធសំខាន់ៗ ពីក្នុងឃ្លាំង
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ចេញពីការវិភាគថ្មីមួយ ដោយមជ្ឈមណ្ឌល សម្រាប់ការសិក្សាយុទ្ធសាស្ត្រ និង អន្តរជាតិ ហៅកាត់ថាCSISបានឱ្យដឹងថា យោធាអាមេរិកបានបំផ្លាញឃ្លាំង ផ្ទុកមីស៊ីលសំខាន់ៗរបស់ខ្លួនក្នុងហនិភ័យដ៏គ្រោះថ្នាក់ ក្នុងអំឡុងពេលសង្រ្គាមរយៈពេល៧សប្តាហ៍លើប្រទេសអ៊ីរ៉ង់ ហើយបង្កើតជាហានិភ័យរយៈពេលខ្លីដែលអាចទុក ឱ្យវាងាយរងគ្រោះនៅ ក្នុងជម្លោះនាពេលអនាគត។
របាយការណ៍ដែលបានចេញ ផ្សាយកាលពីថ្ងៃអង្គារ បានរកឃើញថាប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លា បានធ្វើឱ្យអស់នូវផ្នែកដ៏គួរឱ្យភ្ញាក់ផ្អើល នៃសព្វាវុធទំនើបបំផុតរបស់អាមេរិក រួមទាំងយ៉ាងហោចណាស់៤៥ភាគរយ នៃសារពើភ័ណ្ឌនៃមីស៊ីល Precision Strike Missiles (PrSM) ជិត ៥០ភាគរយនៃឧបករណ៍ស្ទាក់ការពារដែនអាកាស Patriot និងTerminal High Altitude Area Defense (THAAD) ។
យ៉ាងណាក្តីការធ្លាក់ចុះនេះ មិនត្រូវបានកំណត់ចំពោះប្រព័ន្ធការពារដែនអាកាសទេ។ ការវិភាគបានប៉ាន់ប្រមាណថា យុទ្ធនាការនេះក៏បានប្រើប្រាស់ប្រហែល៣០ភាគរយនៃឃ្លាំងផ្ទុកមីស៊ីល Tomahawk របស់អាមេរិក ច្រើនជាង២០ាគរយនៃមីស៊ីល Joint Air-to-Surface Standoff Missiles (JASSM) និងប្រហែលជា២០ភាគរយនៃ SM-3 និង inter SM tors.-6 ។
ខណៈពេលដែលមន្ទីរបញ្ចកោណនៅតែរក្សាជំហថា វាមានកម្លាំងបាញ់គ្រប់គ្រាន់ដើម្បីបន្តប្រតិបត្តិការនៅមជ្ឈិមបូព៌ា របាយការណ៍ CSIS ព្រមានថាការថយចុះនេះ បានកាត់បន្ថយជាមូលដ្ឋាន នូវសមត្ថភាពរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំង នឹងសង្រ្គាមដ៏ធំមួយ នៅកន្លែងផ្សេងទៀត ជាពិសេសប្រឆាំង នឹងសត្រូវជិតស្និត ដូចជាប្រទេសចិនជាដើមនៅពេលណាមួយខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
