បទវិភាគ ៖ ”យោធានិយមបែបថ្មី” របស់ជប៉ុន កំពុងពន្លឿនការបង្ករឿង ដ៏គឃ្លើន
នៅថ្ងៃទី ២១ ខែមេសា ជប៉ុនកំពុងពន្លឿន”ការធ្វើយោធូបនីយកម្មឡើងវិញ”ដែលជាជំហានដ៏មានគ្រោះថ្នាក់មួយទៀត ពោលគឺ រដ្ឋាភិបាលជប៉ុនបានអនុម័តលើសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដោយបានធ្វើវិសោធនកម្មជាផ្លូវការនូវ “គោលការណ៍បី ស្តីពីការផ្ទេរបរិក្ខារការពារជាតិ”និងសេចក្តីណែនាំ អំពីការប្រើប្រាស់ ដែលជាការអនុញ្ញាតជាគោលការណ៍ ឱ្យនាំចេញអាវុធប្រល័យលោក ។ ប្រការនេះបានបំបែកការរឹតត្បឹត ចំពោះការនាំចេញអាវុធនៅពេលមុននេះ ពោលគឺ គ្រាន់តែនាំចេញអាវុធចំនួន ៥ ប្រភេទ ដែលអាចប្រើប្រាស់ក្នុងវិស័យមិនមែនប្រយុទ្ធ ដែលជាសញ្ញាកត់សម្គាល់ថា គោលនយោបាយការពារសន្តិសុខ របស់ជប៉ុន មានការប្រែប្រួលដ៏សំខាន់រួចហើយ ។ ទាក់ទងនឹងករណីនេះ សហគមន៍អន្តរជាតិ ដែលបូករួមទាំងប្រជាជនជប៉ុនផងដែរបានលើកឡើង ការប្រឆាំងយ៉ាងខ្លាំង ដោយព្រួយបារម្ភថា ទង្វើរបស់ជប៉ុននឹងធ្វើឱ្យការប្រណាំងប្រជែង ខាងសព្វាវុធក្នុងតំបន់មានភាពកាន់តែខ្លាំងឡើង ធ្វើឱ្យការប៉ះទង្គិចអន្តរជាតិ មានភាពកាន់តែធ្ងន់ធ្ងរ ដែលបានបង្កជាការគំរាមកំហែងថ្មី ដល់ពិភពលោកបច្ចុប្បន្ន ដែលមានភាពរង្គោះរង្គើខ្លាំង ។

ទាក់ទងនឹងករណីដែលជប៉ុន បានលុបចោលការហាមឃាត់ការនាំចេញ អាវុធប្រល័យលោកលើកនេះ ក្រសួងការបរទេសចិនបានបញ្ជាក់ថា យើងធ្វើពហិការយ៉ាងដាច់ខាត ចំពោះសកម្មភាពដ៏គឃ្លើននៃ” យោធានិយមបែបថ្មី”របស់ជប៉ុន ។ ដោយឡែកលោក Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីសម្គាល់ឃើញថា ជប៉ុន បានជំរុញ”ការធ្វើយោធូបនីយកម្មឡើងវិញ” ជាបន្តបន្ទាប់ដែលបានបង្កជាផលប៉ះពាល់ អវិជ្ជមានដល់ស្ថិរភាពនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិ ហើយបានប៉ះពាល់ដល់ដោយផ្ទាល់ នូវផលប្រយោជន៍សន្តិសុខរបស់ប្រទេសជិតខាង ។
បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកលបានវិវឌ្ឍទៅមុខយ៉ាងលឿន បញ្ហាចំណុចក្តៅនិងការប៉ះទង្គិចក្នុងតំបន់និងសកលកំពុងកើតមានឥតឈប់ឈរ បន្ទាប់ពីបានបំបែកការរឹតត្បិតចំពោះការនាំចេញអាវុធប្រល័យលោក ជប៉ុនមុខជានឹងស្វែងរកការពង្រីកកូតាក្នុងទីផ្សារនាំចេញអាវុធសកលជាមិនខានព្រមនិងជំរុញការនាំចេញបរិក្ខារប្រកបដោយលក្ខណៈវាយប្រហារ ដូចជាមីស៊ីល រថពាសដែកនិងនាវាចម្បាំងជាដើមដើម្បីពង្រីកលំហសម្រាប់ជ្រៀតជ្រែកក្នុងជម្លោះអន្តរជាតិ ។ ប្រការនេះនឹងបំបែកតុល្យភាពនៃសណ្តាប់ធ្នាប់សន្តិសុខក្នុងតំបន់ បង្កើនការរត់ប្រណាំងសព្វាវុធ ហើយរឹតតែធ្វើឱ្យជប៉ុនក្លាយទៅជា”ប្រទេសនាំចេញសង្រ្គាម”ដែលបានបំផ្លិចបំផ្លាញដល់សន្តិភាពនិងសន្តិសុខពិភពលោក ។

ខណៈដែលធ្វើវិសោធនកម្មនូវគោលនយោបាយស្តីពីការបន្ធូរបន្ថយការរឹតត្បិតចំពោះការនាំចេញអាវុធ រដ្ឋាភិបាលជប៉ុនបានលើកឡើងជាពិសេសនូវទិដ្ឋាភាពចំនួនពីរ ពោលគឺ ”កងទ័ពអាមេរិកត្រូវការអាវុធដើម្បីគាំពារប្រព័ន្ធរបបរបស់ខ្លួនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក”និង”សង្គ្រាមបានផ្ទុះឡើងក្នុងតំបន់ដែលទាក់ទងនឹងការការពារសន្តិសុខរបស់ជប៉ុន ហើយប្រទេសដែលមានឆន្ទៈដូចគ្នាត្រូវការអាវុធ” ។ ប្រការទាំងនេះមានន័យថា ក្នុងបញ្ហាពាក់ព័ន្ធនឹងការនាំចេញសព្វាវុធនិងបច្ចេកវិទ្យាយោធានាពេលអនាគត ប្រទេសជប៉ុនបានចាត់ទុកប្រទេសអាស៊ី-ប៉ាស៊ីហ្វិក ជាគោលដៅសំខាន់ ដែលនឹងផ្សារភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមិត្តជាមួយកម្លាំង ខាងក្រៅថែមមួយកម្រិតទៀត ដើម្បីដាក់កំហិតនិងគំរាមគំហែង ប្រទេសចិន ។
ពីការឃោសនាបំប៉ោងដោយចំហថា ”ប្រសិនបើតៃវ៉ាន់មានរឿង នោះ ជប៉ុនក៏មានរឿងដែរ” ដល់ការចាត់បញ្ជូននាវាពិឃាតរបស់កងស្វ័យការពារលើសមុទ្រនៃប្រទេសជប៉ុនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីបង្ករឿង ពីលោកស្រី Sanae Takaichi បានតាងនាមនាយករដ្ឋមន្ត្រីជប៉ុនដែលផ្តល់គ្រឿងតង្វាយដល់ស្តូប Yasukuni ដល់ការបង្កើនថវិកាយោធាជាបន្តបន្ទាប់និងថវិកាការពារជាតិបានបំបែកកំណត់ត្រាខ្ពស់បំផុត ពីការជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងសភាជប៉ុនដោយបង្ខំ ដល់ការលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោក ។ល។ ក្រោមការគាំទ្រនិងញុះញង់របស់កម្លាំងនយោបាយពួកស្តាំនិយមរបស់ជប៉ុន ”យោធានិយមបែបថ្មី”របស់ជប៉ុនកំពុងពន្លឿនការបង្ករឿង ។
សហគមន៍អន្តរជាតិជាពិសេសប្រទេសជិតខាង មិនត្រឹមតែត្រូវរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់ ចំពោះរឿងនេះប៉ុណ្ណោះទេ ថែមទាំងត្រូវពួតដៃគ្នាដើម្បីធ្វើពហិការយ៉ាងដាច់ណាត់ ចំពោះសកម្មភាពដ៏គឃ្លើន នៃ”យោធានិយមបែបថ្មី”របស់ជប៉ុន ហើយមិនអនុញ្ញាតឱ្យប្រទេសជប៉ុនក្លាយទៅជាម៉ាស៊ីនបំផុសសង្គ្រាមឡើងវិញ ជាដាច់ខាតដើម្បីរួមគ្នាគាំពារសន្តិភាពនិងភាពសុខសាន្តត្រាណ ក្នុងតំបន់និងពិភពលោក ៕
