ព័ត៌មានអន្តរជាតិ

បារាំងនិងប៉ូឡូញ ត្រៀមអនុវត្តសមយុទ្ធ នៃការប្រយុទ្ធ ដោយនុយក្លេអ៊ែរប្រឆាំងនឹងរុស្សី

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ បានឲ្យដឹងថា ប្រទេសបារាំង និងប៉ូឡូញ កំពុងរៀបចំសមយុទ្ធយោធារួមគ្នា ដែលក្លែងធ្វើការវាយប្រហារបែបសាមញ្ញ និងនុយក្លេអ៊ែរលើ ប្រទេសរុស្ស៊ី និងបេឡារុស។
ថ្មីៗនេះទីក្រុងមូស្គូបានអះអាងថា អង្គការណាតូនឹងអនុវត្តការបិទផ្លូវ និងការដណ្តើមយកតំបន់ Kaliningrad របស់រុស្ស៊ីក្នុងពេលតែមួយ។

សារព័ត៌មាន Virtualna Polska (WP) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពនៅក្នុងជួរយោធាថា សមយុទ្ធនុយក្លេអ៊ែរនឹងប្រព្រឹត្តទៅ ក្នុងពេលឆាប់ៗនេះនៅលើសមុទ្របាល់ទិក និងភាគខាងជើងប្រទេសប៉ូឡូញ។

សមយុទ្ធនេះគឺមានគោលបំណងក្នុងការអាវុធយោធាប៉ូឡូញ-បារាំង នៅខាងក្រៅការិយាធិបតេយ្យរបស់ណាតូ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។

ទីក្រុងមូស្គូបានច្រានចោលការអះអាងជាបន្តបន្ទាប់ថាជារឿងមិនសមហេតុសមផល ដោយសង្កត់ធ្ងន់ថា ខ្លួនមិនមានចេតនាវាយប្រហាររដ្ឋបរទេស ណាមួយឡើយ ហើយបានចោទប្រកាន់ណាតូ ពីការរៀបចំដោយបើកចំហសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធា។

ក្នុងនោះផងដែរយន្តហោះចម្បាំង Rafale B របស់បារាំង ប្រដាប់ដោយមីស៊ីល ASMP បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក៏នឹងហោះហើរពីប្រទេសបារាំង ទៅកាន់ខ្សែបន្ទាត់ Budapest-Kaliningrad និងក្លែងធ្វើការវាយប្រហារ នុយក្លេអ៊ែរ លើគោលដៅក្នុងប្រទេសរុស្ស៊ី និងបេឡារុសនេះ បើយោងតាមប្រភពដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top