នាវាផ្ទុកយន្តហោះចម្បាំងទី៣ របស់អាមេរិកធ្វើដំណើរ មកដល់ទីតាំងឈរជើង នៃទីបញ្ជាកណ្តាលនៅមជ្ឈឹមបូព៍ា
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នាវាផ្ទុកយន្តហោះទីបី របស់សហរដ្ឋអាមេរិក ឈ្មោះ Nimitz-class USS George H.W. Bush និងនាវាចម្បាំងដែលអមដំណើរបានមកដល់តំបន់ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងប្រតិបត្តិការ យោធាអាមេរិកនៅមជ្ឈិមបូព៌ា។
Bush ដែលបានចាកចេញពីមូលដ្ឋាន Norfolk ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីចុងខែមីនា បច្ចុប្បន្នកំពុងស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា នេះបើយោងតាមបញ្ជាការ បាននិយាយនៅលើបណ្តាញសង្គម X។
នាវាផ្ទុកយន្តហោះពីរផ្សេងទៀត ដែលដាក់ពង្រាយនៅមជ្ឈិមបូព៌ាគឺ USS Abraham Lincoln និង USS Gerald R. Ford កំពុងបន្តឈរជើងនៅសមុទ្រអារ៉ាប់ និងសមុទ្រក្រហមរៀងៗខ្លួន យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
គិតត្រឹមថ្ងៃច័ន្ទ នៅពេលដែលBushកំពុងធ្វើដំណើរ កងទ័ពជើងទឹកអាមេរិកមាននាវាចម្បាំងចំនួន ១៩គ្រឿងនៅមជ្ឈិមបូព៌ា រួមទាំងនាវាផ្ទុកយន្តហោះពីរគ្រឿង និងកប៉ាល់ចំនួន៧គ្រឿង នៅមហាសមុទ្រឥណ្ឌា នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់៕
ប្រែសម្រួល៖ស៊ុនលី
