លោក Trump និយាយថា មិនប្រញាប់ប្រញាល់ពេកទេ ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donad Trump បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនមានប្រញាប់ពេកនោះទេ ក្នុងការបញ្ចប់សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលមានរយៈពេលជាច្រើន សប្តាហ៍ជាមួយប្រទេសអ៊ីរ៉ង់ ខណៈដែលការចរចារបានជាប់គាំង ខណៈដែលរំពឹងថា ពលរដ្ឋអាមេរិកនឹងចំណាយប្រាក់ កាន់តែច្រើនលើប្រេងសាំង សម្រាប់ពេលខាងមុខទៀតនេះ។
លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា ៖ខ្ញុំមិនចង់ប្រញាប់ប្រញាល់ខ្លួនឯងទេ ដោយបន្ថែមថាពលរដ្ឋអាមេរិក នឹងរំពឹងថា នឹងចំណាយប្រាក់កាន់តែច្រើន សម្រាប់តម្លៃកាន់តែខ្ពស់ ជាមួយប៉ុន្តែដោយការទូទាត់ថាអ៊ីរ៉ង់នឹង គ្មានអាវុធនុយក្លេអ៊ែរ ។
លោកTrump បានសរសេរនៅលើ Truth Social កាលពីថ្ងៃព្រហស្បតិ៍៖ពេលវេលាមិននៅខាងគេទេ។ខ្ញុំអាចជាមនុស្សដែលរងសម្ពាធតិចបំផុតមិនធ្លាប់មានក្នុងមុខតំណែងនេះ។ ខ្ញុំមានពេលវេលាទាំងអស់នៅលើពិភពលោក ប៉ុន្តែអ៊ីរ៉ង់មិនមានទេ នាឡិកាកំពុងតែដំណើរការនោះទេ។
លោកបានទទូចថា កិច្ចព្រមព្រៀង សន្តិភាពណាមួយជាមួយអ៊ីរ៉ង់ នឹងត្រូវធ្វើឡើង តាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក និងពេលវេលាកំណត់របស់លោក។ គាត់បានសរសេរថា ៖កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងនៅពេលដែលវាសមស្រប និងល្អសម្រាប់សហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់យើង និងតាមពិតទៅពិភពលោកទាំងមូល។
លោក Trump បាននិយាយ កាលពីថ្ងៃពុធថាមិនមាន “ពេលវេលា” សម្រាប់ការបញ្ចប់សង្រ្គាម និង “គ្មានសម្ពាធពេលវេលា”នោះទេ ទៅលើបទឈប់បាញ់ ដែលគាត់បានបន្តកាលពីថ្ងៃអង្គារ ឬនៅលើការចរចា ដែលជាប់គាំងទាំងនោះ ៕
ប្រែសម្រួល៖ស៊ុនលី
