ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតី Trump ប្រកាសបន្តបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់ ចំនួន៣សប្តាហ៍ទៀត

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ថា បទឈប់បាញ់រយៈពេល១០ថ្ងៃ បច្ចុប្បន្នរវាងអ៊ីស្រាអែល និងលីបង់ នឹងត្រូវបន្តរយៈពេល ៣សប្តាហ៍ទៀត ភ្លាមៗបន្ទាប់ពីប្រទេសទាំងពីរ បានជួបពិភាក្សាថ្នាក់ឯកអគ្គរដ្ឋទូត លើកទីពីររបស់ពួកគេ នៅទីនេះនៅរសៀលថ្ងៃព្រហស្បតិ៍។

លោក Trump បាននិយាយនៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថាសហរដ្ឋអាមេរិកនឹងធ្វើការ ជាមួយរដ្ឋាភិបាល នៃប្រទេសលីបង់ ដើម្បីជួយខ្លួនការពារខ្លួនពីក្រុមហេសបូឡា។

លោក Trump បាននិយាយថា លោកបានជួបជាមួយតំណាង អ៊ីស្រាអែល និងលីបង់នៅក្នុងការិយាល័យរាងពងក្រពើ រួមជាមួយនឹងអនុប្រធានាធិបតី សហរដ្ឋអាមេរិក JD Vance រដ្ឋមន្ត្រីការបរទេស Marco Rubio និងឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែល និងលីបង់។

លោក Trump បាននិយាយកាលពីសប្តាហ៍មុនថា លោករំពឹងថានឹងជួបលោក Netanyahu និងលោក Aoun នៅសេតវិមានក្នុងសប្តាហ៍ក្រោយ ឬពីរសប្តាហ៍ក្រោយ ដោយសង្ឃឹមថាភាគីទាំងពីរ អាចសម្របសម្រួល កិច្ចព្រមព្រៀង សន្តិភាព ដែលនឹងនិយាយទៅកាន់ក្រុម Hezbollah ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top