ព័ត៌មានជាតិ

AHF ជំរុញឱ្យប្រទេសនានា សម្រេចកិច្ចព្រមព្រៀង «ជំងឺរាតត្បាត» ព្រមទាំងបញ្ឈប់ការរារាំង ការទទួលបានសមធម៌ សេវាសុខភាព

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦ អង្គការមូលនិធិថែទាំសុខភាពអ្មកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា បានរៀបចំកិច្ចប្រជុំជាមួយដៃគូ និងបណ្តាញសារព័ត៌មាន ដើម្បីជំរុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទី៦ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នៅទីក្រុងហ្សឺណែវ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស បានបញ្ជាក់ថា ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ច ក្នុងអំឡុងពេលមានបញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺ ជាសកលមួយពីមួយទៅមួយទៀត (interpandemic periods) ភាពច្បាស់លាស់ និងមានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូល នូវចំនួនភាគរយ នៃវ៉ាក់សាំង ដែលបានកំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណដែលបានចរចាជាមុន និងការផ្ទេរចំណេះដឹង /បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់ជាសាធារណៈចំពោះលទ្ធផលមិនមែនសំរាប់ការធ្វើជំនួញ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) បានថ្លែងថា កិច្ចព្រមព្រៀងស្តីពីជំងឺរាតត្បា តរបស់អង្គការសុខភាពពិភពលោក (WHO) ដែលត្រូវបានអនុម័ត ក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចឈានទៅមុខបានទេ បើគ្មានឧបសម្ព័ន្ធ ការចូលប្រើប្រាស់ និងការទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ(PABS) ដែលនៅក្នុងឧបសម្ព័ន្ធមានចែង ពីការគ្រប់គ្រងក្នុងការផ្តល់សំណាកភ្នាក់ងារ មេរោគបង្កជំងឺ និងទិន្នន័យហ្សែនត្រូវបានចែកអត្ថប្រយោជន៍ ដែលទទួលបាន រួមទាំងវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ត្រូវបានប្រគល់ជូនវិញដោយស្មើភាព។

កិច្ចប្រជុំចរចារ នាពេលខាងមុខជាឱកាសចុងក្រោយ ដែលបានកំណត់ពេលដើម្បីបញ្ចប់នូវ កិច្ចព្រមព្រៀងអ្វីដែលគួរតែមាននូវក្នុងឧបសម្ព័ន្ធនេះ ដើម្បីអោយការចូលប្រើប្រាស់ និងកាអាចទទួលបានការចែករំលែកអត្ថប្រយោជន៍ សំណាកមេរោគ (PABS) ទទួលបានដោយសមធម៌ មុនពេលមានកិច្ច មហាសន្និបាត សុខភាពពិភពលោក ក្នុងខែឧសភា មកដល់ ដែលជាពេលវេលាមួយដ៏សំខាន់ ខណៈពេលដែលបទប្បញ្ញត្តិ សមធម៌សំខាន់ៗផ្សេងៗ ដែលមាននូវក្នុងឧបសម្ព័ន្ធ មិនទាន់បានដោះស្រាយ។

បើគ្មានកិច្ចព្រមព្រៀងដ៏រឹងមាំ និងអាចអនុវត្តបាននោះទេ ពិភពលោកនឹងប្រឈម នឹងការបរាជ័យម្តងទៀត ដូចដែលយើងធ្លាប់បានបរាជ័យ ក្នុងយុគ្គសម័យនៃជំងឺកូវីដ-១៩ ខណៈដែលយើងមិនអាចទទួល បានដោយសមភាពនូវ ការប្រើប្រាស់មធ្យោបាយង្គ្រោះជីវិត ដែលបានបន្សល់ទុកអោយប្រទេសជាច្រើនប្រឈមមុខ នឹងការរីករាលដាលនៃជំងីឆ្លងជាសកលនេះ។

លទ្ធផលនៃការចរចាទាំងនេះនឹងកំណត់ថាតើការឆ្លើយតប នៃជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកល មួយពីមួយទៅមួយទៀត (interpandemic periods) ត្រូវបានជម្រុញដោះស្រាយដោយសមធម៌ ទទួលសេវាសុខភាព និងកិច្ចសហប្រតិបត្តិការ ឬត្រូវបាន ពន្យារពេល ការមើលរំលង មិនដោះស្រាយ និងវិសមភាព ៕

To Top