ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស ប្រកាសបិទអង្គភាពមួយ ដែលមានទំនួលខុសត្រូវ ក្នុងការតាមស្វែងរកបទឧក្រិដ្ឋកម្មសង្គ្រាម ដែលបង្កឡើងដោយអ៊ីស្រាអែល

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត The Guardian បានរាយការណ៍ថា ការិយាល័យការបរទេស នៃចក្រភពអង់គ្លេសបានបិទ អង្គភាពពិសេសមួយ ដែលបានរក្សាកំណត់ត្រា នៃការបំពានច្បាប់អន្តរជាតិ ដោយអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ។

ការបិទនេះបានកើតឡើងបើ ទោះបីជារដ្ឋមន្ត្រីការបរទេសចក្រ ភពអង់គ្លេសលោកស្រី Yvette Cooper បាននិយាយនៅក្នុងសុន្ទរកថា កាលពីដើមខែមេសាថា ការគាំទ្រ សម្រាប់ច្បាប់អន្តរជាតិគឺជា តម្លៃស្នូលរបស់អង់គ្លេសហើយថា វាគឺជាការផ្តោតសំខាន់ នៃនាយកដ្ឋានក្រោមការដឹកនាំរបស់នាង។

The Guardian ដដែលបាននិយាយនៅក្នុងអត្ថបទមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ចប់ប្រតិបត្តិការនៃអង្គភាពច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ក៏មានន័យថាការផ្តល់មូលនិធិ នឹងត្រូវបានកាត់បន្ថយសម្រាប់គម្រោងត្រួតពិនិត្យជម្លោះ និងសន្តិសុខដែលដំណើរការដោយ មជ្ឈមណ្ឌលសម្រាប់ភាពធន់នឹងព័ត៌មាន (CIR) ផងដែរ។

របាយការណ៍បានបញ្ជាក់ដែរថា មន្ត្រីអង់គ្លេសបានព្រមានថា ដោយសារតែបញ្ហានេះ ការិយាល័យបរទេសនឹង បាត់បង់សិទ្ធិចូលប្រើមូលដ្ឋាន ទិន្នន័យនៃការរំលោភដែលបានផ្ទៀងផ្ទាត់ចំនួន ២៦០០០ច្បាប់ ដោយអ៊ីស្រាអែលដែលដាក់បញ្ចូលគ្នាដោយគម្រោងត្រួតពិនិត្យជម្លោះ និងសន្តិសុខជាច្រើនផ្សេងទៀត។

គួរឲ្យដឹងដែរថាប្រភពនេះក៏បានបញ្ជាក់ដែរថាមូលដ្ឋានទិន្នន័យដែលបង្កឱ្យមានឧប្បត្តិហេតុដែលកើតឡើងបន្ទាប់ពីក្រុងយេរូសាឡឹមខាងលិចបានចាប់ផ្តើមការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការលុកលុយដ៏សាហាវដោយក្រុមហាម៉ាស់ក្នុងខែតុលាឆ្នាំ២០២៣ ត្រូវបានគេជឿថាជាឃ្លាំងផ្ទុកព័ត៌មានដ៏ធំបំផុតរបស់ពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top