ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យយោធាវាយប្រហារ គោលដៅក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់

យេរូសាឡឹម៖​ យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យ របស់លោក​បានឧ្យដឹងថា​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ា បានបញ្ជាឱ្យយោធាវាយប្រហារ គោលដៅក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ។

យោធាអ៊ីស្រាអែល បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅរសៀលថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់ពួក សកម្មប្រយុទ្ធហេសបូឡា​ ជាង ១៥នាក់កាលពីចុងសប្តាហ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត IDF បានឧ្យដឹងថា ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធក្រុមហេសបូឡា ដែលប្រើប្រាស់សម្រាប់គោលបំណងយោធានៅទូទាំងភាគខាងត្បូង ប្រទេសលីបង់កាលពីព្រឹកថ្ងៃសៅរ៍ ហើយនឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការគំរាមកំហែងស្រប តាមការណែនាំពីថ្នាក់នយោបាយ។

យោងតាមគេហទំព័រព័ត៌មានក្នុងស្រុក Lebanon Debate មនុស្សម្នាក់ ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារ តាមអាកាស របស់អ៊ីស្រាអែលលើទីក្រុង Hadatha នៅភាគខាងត្បូងប្រទេស លីបង់កាលពីយប់ថ្ងៃសៅរ៍៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top