រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រទេសម៉ាលី បាត់បង់ជីវិត ដោយសារការវាយ ប្រហារភេវរកម្ម
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលអន្តរកាល នៃប្រទេសម៉ាលី បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសម៉ាលី ឧត្តមសេនីយ៍ Sadio Camara បានទទួលមរណភាពបន្ទាប់ពីការ វាយប្រហារភេរវកម្មកាលពីថ្ងៃសៅរ៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលបាននិយាយថា ប្រចាំផ្ទះរបស់លោក Camara នៅទីក្រុង Kati ដែលជាទីក្រុងយោធភូមិក្បែររដ្ឋធានី Bamako ត្រូវបានវាយប្រហារ កាលពីព្រឹកថ្ងៃសៅរ៍ ដោយការបំផ្ទុះរថយន្ត ដែលដឹកនាំដោយអ្នកវាយប្រហារអត្តឃាត។
សេចក្តីថ្លែងការណ៍បាននិយាយថាលំនៅដ្ឋានរបស់ Camara បានទទួលរងការបាញ់ ប្រហារហើយភ្លាមៗ គាត់បានរងរបួសក្នុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំង និងក្រោយមកបានស្លាប់ ដោយសាររបួសនៅក្នុងមន្ទីរពេទ្យ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការបាញ់ប្រហារនៅលំនៅឋាន របស់គាត់បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសផ្សេងទៀត និងបានបំផ្លាញវិហារអ៊ីស្លាមនៅក្បែរនោះ ដោយបានសម្លាប់អ្នកគោរពបូជា មួយចំនួននៅខាងក្នុង ផងដែរ ។ រដ្ឋាភិបាលបាននិយាយថា ឧត្តមសេនីយឯកនឹងត្រូវបានគេធ្វើបុណ្យសពនិងការចូលរួមរំលែកទុក្ខទូទាំងប្រទេស៕
ប្រែសម្រួល៖ស៊ុនលី
