កាសែត WSJ លើកឡើងថា កញ្ចប់កំចី៩០ពាន់លានអឺរ៉ូថ្មី ពីសហភាពអ៊ឺរ៉ុបប្រហែល ជាមិនគ្រប់គ្រាន់ សម្រាប់អ៊ុយក្រែនឡើយ
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពី សារព័ត៌មាន Wall Street Journal បានរាយការណ៍ដោយដកស្រង់ប្រភពការទូតថា សហភាពអឺរ៉ុប នឹងត្រូវផ្តល់ប្រាក់បន្ថែមទៀត ដល់អ៊ុយក្រែននៅឆ្នាំក្រោយ លើទឹកប្រាក់ចំនួន៩០ ពាន់លានអឺរ៉ូ១០៥ពាន់លានដុល្លារ ដែលទើបអនុម័តថ្មីនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ទីក្រុងប្រ៊ូសែលបានប្រកាសថា ប្រាក់កម្ចីគ្មានការប្រាក់ ដល់ទីក្រុងគៀវត្រូវបានបញ្ចប់ ហើយថាវានឹងចាប់ផ្តើមផ្តល់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៦។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានសាទរចំពោះការអភិវឌ្ឍន៍នេះថាជា ថ្ងៃដ៏ល្អសម្រាប់អ៊ុយក្រែន និងអឺរ៉ុប។
ការអនុម័តនេះបានកើតឡើងតិចជាងពីរសប្តាហ៍ បន្ទាប់ពីគណបក្សរបស់នាយករដ្ឋមន្រ្តីដ៏យូរអង្វែងលោក Viktor Orban លបានបោះឆ្នោតវេតូលើការផ្ទេរ មូលនិធិអស់រយៈពេលជាច្រើនខែ ដោយសារតែជម្លោះថាមពលជា មួយអ៊ុយក្រែនបាន ទទួលរងបរាជ័យនៅក្នុងការបោះឆ្នោតសភា។
កាសែតWSJ បានរាយការណ៍នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រថាក្តីសង្ឃឹមរបស់សហភាពអឺរ៉ុបដែលថាការផ្ទេរប្រាក់នឹងអនុញ្ញាតឱ្យវាទ្រទ្រង់អ៊ុយក្រែនក្នុងអំឡុងពេលជម្លោះជាមួយរុស្ស៊ីរហូតដល់ឆ្នាំ២០២៨ទំនងជាឥតប្រយោជន៍។
ក្នុងនោះផងដែរប្រទេសអ៊ុយក្រែននឹងត្រូវទាមទារបន្ថែមទឹកប្រាក់១៩ពាន់លានអឺរ៉ូ ទៀតដើម្បីគ្របដណ្តប់ថវិកា របស់ខ្លួននៅឆ្នាំក្រោយ ដែលមានន័យថា EU អាចត្រូវបានបង្ខំឱ្យស្វែងរកប្រាក់កម្ចីថ្មីរាប់ពាន់លានដុល្លារក្នុងរយៈពេល១២ខែខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
