ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់ បង្ហាញពីលក្ខខណ្ឌ សម្រាប់ការបញ្ចប់សង្គ្រាម ទៅកាន់ប៉ាគីស្ថាន

តេអេរ៉ង់ ៖​ ការបង្ហាញពីលក្ខខណ្ឌរបស់អ៊ីរ៉ង់​ សម្រាប់ការបញ្ចប់សង្គ្រាម ទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងនាមជាប្រទេសសម្របសម្រួល គឺជាគោលបំណងសំខាន់ៗ នៃការវិលត្រឡប់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។

យោងតាម ​សារព័ត៌មាន​ Tasnim ការវិលត្រឡប់ របស់លោក Araghchi ទៅកាន់ប្រទេសប៉ាគីស្ថាន​ មិនទាក់ទងនឹងការចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ។

ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេស ត្រូវបានគេរំពឹងថា​ នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយប៉ាគីស្ថាន រួមជាមួយនឹងបញ្ហាផ្សេងទៀត ដូចជាការអនុវត្តប្រព័ន្ធច្បាប់ថ្មី របស់អ៊ីរ៉ង់នៅលើច្រកសមុទ្រហ័រមូស ការស្វែងរកសំណងសង្គ្រាម ការធានាប្រឆាំងនឹង “ការឈ្លានពានម្តងហើយម្តងទៀត ដោយពួកអ្នកធ្វើសង្គ្រាម” និងការលើកការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។

លោក Araghchi បានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដនៅរសៀលថ្ងៃអាទិត្យ​ សម្រាប់ដំណើរទស្សនកិច្ចលើកទីពីររបស់លោកចាប់តាំងពីថ្ងៃសុក្រ បន្ទាប់ពីឈប់នៅប្រទេសអូម៉ង់ ។ ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន​ មានគោលបំណងបន្តការពិគ្រោះយោបល់ ជាមួយមន្ត្រីប៉ាគីស្ថាន ៕

To Top