ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់អះអាងថា សង្គ្រាម៤០ ថ្ងៃអ្នកដែលបាត់បង់ជីវិត ប្រមាណជា៤៥ភាគរយ គឺជាជនស៊ិវិល

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ បាននិយាយថាជនស៊ីវិល មានប្រហែល៤៥ភាគរយ នៃអ្នកដែលត្រូវបានសម្លាប់ ក្នុងអំឡុងពេលសង្គ្រាម រយៈពេល៤០ថ្ងៃជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ដែលដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ បានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបមានចំនួន ៣៤៦៨ នាក់ ក្នុងនោះមានជនស៊ីវិល ១៤៦០ នាក់។

លោក Jamshid Nazmi ដែលជាទីប្រឹក្សាជាន់ខ្ពស់ របស់ប្រធានមូលនិធិបុគ្គល និងកិច្ចការអតីតយុទ្ធជនរបស់អ៊ីរ៉ង់ បានផ្តល់តួលេខនេះនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុង តេហរ៉ង់។

លោកបាននិយាយថា ជនស៊ីវិលដែលស្លាប់រួមមានស្ត្រី បុរស កុមារ និងមនុស្សចាស់ ហើយបានបន្ថែមថា ពលរដ្ឋនៃប្រទេសលីបង់ ប៉ាឡេស្ទីន អ៊ីរ៉ាក់ និងប៉ាគីស្ថាន ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។

នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល​នេះ លោក Farideh Oladqobad អនុប្រធាន​មូលនិធិ​ បាន​និយាយ​ថា ជនរងគ្រោះ ៤៩៩ នាក់​ជា​ស្ត្រី និង ២.៩៦៩ នាក់​ជា​បុរស​ ។ ចំនួនអ្នកស្លាប់ជាយោធាមានចំនួន២០០៨នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top