ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ការផ្គត់ផ្គង់ ឧបករណ៍​ បច្ចេកទេស (Measurement) ចំនួន ១៥ មុខ (កញ្ចប់ទី០៤) ជូន អង្គភាព-ការិយាល័យ ចំណុះនាយកដ្ឋាន អាជីវកម្មចែកចាយ និង អគ្គិសនីខេត្តចំនួន ១១ (ផែនការឆ្នាំ២០២៦) (វគ្គទី២)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ឧបករណ៍បច្ចេកទេស (Measurement) ចំនួន ១៥ មុខ (កញ្ចប់ទី០៤) ជូន អង្គភាព-ការិយាល័យ ចំណុះនាយកដ្ឋាន អាជីវកម្មចែកចាយ និង អគ្គិសនីខេត្តចំនួន ១១ (ផែនការឆ្នាំ២០២៦) (វគ្គទី២ ) ។

អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋានៈ អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 65 23 57 និង Website: www.edc.com.kh) ។

កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ នៅម៉ោង ១៤:០០ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៦ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ១៥:០៥ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៦ ។

ក្រុមហ៊ុន/សហគ្រាស ដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយ នូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។

ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញ ឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

To Top