ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្ដ្រីការបរទេស​ អាស៊ាន-សហភាពអឺរ៉ុប នៅព្រុយណេ

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅទីក្រុងបានដាសេរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។

សូមបញ្ជាក់ថា ប្រទេសសមាជិកអាស៊ាន និងប្រទេសជាសមាជិកអឺរ៉ុប បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាបានប្រយោជន៍រួម និងជំរុញការបន្តរីកចម្រើន នៅក្នុងតំបន់ទាំងពីរ៕

To Top