រដ្ឋសមាជិកប្លុកប៉ាល់តិកមួយ អំពាវនាវ ឲ្យមានការសន្ទនាគ្នាឡើងវិញ ជាមួយនឹងប្រទេសរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រធានាធិបតីអេស្តូនី លោក Alar Karis បានលើកឡើងថាអឺរ៉ុបឬ EU គួរតែត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ី ក្នុងករណីជម្លោះអ៊ុយក្រែន បានបញ្ចប់ភ្លាមៗ។
ការកត់សម្គាល់ដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតប្រចាំថ្ងៃរបស់ហ្វាំងឡង់ Helsingin Sanomat និងបានចេញផ្សាយកាលពីថ្ងៃចន្ទកើតឡើង បន្ទាប់ពីរយៈពេល៤ឆ្នាំ ដែលសហភាពអឺរ៉ុបបានបដិសេធមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយទីក្រុងមូស្គូ។
ប្រធានាធិបតីអេស្តូនីក៏បានច្រានចោលការអះអាង ដែលថារុស្ស៊ីអាចវាយប្រហាររដ្ឋបាល់ទិក ដោយលើកហេតុផលថា ពួកគេត្រូវបានជំរុញដោយអ្នកដែលចង់ធ្វើបាបអេស្តូនី ឬដោយអ្នកខាងក្រៅដែលព្យាករណ៍ពីអសន្តិសុខរបស់ខ្លួន។ លោកបានស្នើថា៖ប្រហែលជាពួកគេខ្លួនឯងខ្លាចក្លាយជាគោលដៅដ៏មានសក្តានុពល ។
លោកKaris បាននិយាយដោយបន្ថែមថា EU គួរតែតែងតាំងបេសកជនពិសេសដើម្បីបើកបណ្តាញការទូតឡើងវិញជាមួយរុស្ស៊ី។ តើយើងត្រៀមខ្លួនហើយឬនៅបើសង្គ្រាមបញ្ចប់ថ្ងៃនេះ ឬថ្ងៃស្អែក?
លោកបានថ្លែងទៀតថា៖ការរៀបចំគួរតែត្រូវបានដំណើរការហើយដោយលើកហេតុផលថាក្នុងការពិភាក្សាណាមួយនាពេលអនាគតប្រទេសមហាអំណាចក្នុងប្លុកមិនគួរធ្វើការសម្រេចចិត្តលើប្រធានសមាជិកតូចៗនោះទេ។ លោកKaris ក៏បានទទូចដែរថា ដោយសារអេស្តូនី និងហ្វាំងឡង់ បានបណ្តាក់ទុនរួមគ្នានៅអ៊ុយក្រែន ពួកគេ ត្រូវតែមានឱកាសនិយាយ ។
គួរឲ្យដឹងដែរថាប្រទេសអេស្តូនី ដែលជាសមាជិកណាតូ និងសហភាពអឺរ៉ុបដែលមានព្រំប្រទល់ជាប់នឹងរុស្ស៊ី គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់គៀវ ចាប់តាំងពីជម្លោះកើនឡើងនៅឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី
