ព័ត៌មានជាតិ

សិស្សថ្នាក់ទី៧ ឈ្មោះ ណា បញ្ញាឬទ្ធីស័ក្តិ ទទួលបានប័ណ្ណសរសើរ “Star of the Term” នៅសាលា True Visions International School of Cambodia

ភ្នំពេញ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា (True Visions International School of Cambodia) បានរៀបចំពិធីចែកប័ណ្ណសរសើរ “Star of the Term” ដល់សិស្សឆ្នើមនៅថ្នាក់ទី៧B។

ក្នុងចំណោមសិស្សដែលទទួលបានកិត្តិយសនេះ រួមមានសិស្សប្រុសឈ្មោះ ណា បញ្ញាឬទ្ធីស័ក្តិ ដែលបានទទួលប័ណ្ណ សរសើរ “Star of the Term” សម្រាប់ឆមាសទី៣។ ប័ណ្ណសរសើរនេះត្រូវបានផ្តល់ជូនដល់សិស្សដែលបានបង្ហាញសមត្ថភាពលេចធ្លោជាបន្តបន្ទាប់ក្នុងកម្មវិធីភាសាអង់គ្លេសកម្រិត Pre-Intermediate 3A។

លោកគ្រូ និងអ្នកគ្រូនៅសាលាបានកត់ត្រាថា សិស្ស ណា បញ្ញាឬទ្ធីស័ក្តិ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការខិតខំប្រឹងប្រែងក្នុងការធ្វើកិច្ចការផ្ទះ ការចូលរួមយ៉ាងសកម្មក្នុងថ្នាក់រៀន រួមទាំងការបង្ហាញអត្តចរិតល្អ និងមានវិន័យខ្ពស់។

សមិទ្ធផលនេះគឺជាលទ្ធផលនៃការលះបង់ និងការខិតខំសិក្សារៀនសូត្ររបស់សិស្សរូបនេះ រួមជាមួយនឹងការទទួលខុសត្រូវខ្ពស់ និងការចូលរួមសកម្មភាពនានានៅក្នុងថ្នាក់។

បច្ចុប្បន្ន សិស្ស ណា បញ្ញាឬទ្ធីស័ក្តិ កំពុងសិក្សានៅថ្នាក់ទី៧B នៅសាលា True Visions International School of Cambodia។ លោក មានគោលបំណងចង់បន្តការសិក្សាផ្នែកច្បាប់នៅថ្នាក់បរិញ្ញាបត្រ និងមានក្តីស្រមៃចង់ក្លាយជាមេធាវី ដូចជាឪពុក និងបងស្រីបង្កើតរបស់នាង។

ការទទួលបានប័ណ្ណសរសើរ “Star of the Term” នេះ គឺជាការលើកទឹកចិត្តដ៏សំខាន់មួយ ដែលនឹងជួយជំរុញទឹកចិត្ត និងភាពជឿជាក់របស់សិស្សរូបនេះក្នុងការបន្តខិតខំរៀនសូត្រ និងឆ្ពោះទៅរកគោលដៅអាជីពនាពេលអនាគត។

To Top