ព័ត៌មានជាតិ

ជនជាតិថៃចំនួន ៦៣៥នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ភ្នំពេញ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានសហការជាមួយស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ធ្វើការបណ្តេញជនជាតិថៃសរុបចំនួន ៦៣៥នាក់ ស្រី ៣៦០នាក់ ដែលត្រូវបានក្រុមប្រតិបត្តិការចម្រុះ ចុះបង្ក្រាបនៅ ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ៕

To Top